ខេត្តត្បូងឃ្មុំ៖ អ្នកដំណើរ១៥នាក់ជិះលើ រ៉ឺម៉កម៉ូតូរងរបួសធ្ងន់និងស្រាលដោយសារថយន្តសាំយ៉ុងបុកពីក្រោយកាលពីវេលា ម៉ោង៨និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦ ឋិតក្នុងភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូ មួយគ្រឿងបើកបរដោយឈ្មោះសោម ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ ក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកអ្នកដំណើរពេញ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណង យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។
ប្រភពដដែលបន្តថា ពេលមិដល់កន្លែង កើតហេតុស្រាប់តែមានរថយន្តសាំយ៉ុងមួយ គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AJ-៤៧៩៤ បើកបរដោយជនមិនស្គាល់ឈ្មោះ ម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របគ្នាដោយល្បឿនលឿន។ លុះមកដល់ ចំណុចកើតហេតុក៏បុករ៉ឺម៉កម៉ូតូពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស១៦នាក់ តែម្តង ចំណែកអ្នកបើកបររថយន្តបានបើក ទ្វាររថយន្តរត់គេចខ្លួនបាត់តែម្តងដោយបន្សល់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។
លោកវរសេនីយត្រី អោម មុន្នីវណ្ណ អធិ ការនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្ស១៦នាក់របួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
លោកបញ្ជាក់ថា ជនរងគ្រោះទាំង១៥ នាក់ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំង ផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានធ្វើ ចង្ហាន់យកទៅវត្តដើម្បីប្រគេនព្រះសង្ឃ។ ពេលចេញពីផ្ទះបានតែបន្តិចក៏ត្រូវជួបគ្រោះ ថ្នាក់ចរាចរណ៍តែម្តង។ ចំណែករ៉ឺម៉កម៉ូតូនិង រថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកពញាក្រែកដើម្បី ដោះស្រាយតាមច្បាប់៕ ហេង នរិន្ទ្រ