ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង ១០នាទី កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជា មួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ពីបទលួចម៉ូតូ នៅ ចំណុចផ្ទះលេខ៧១ហាស់ ផ្លូវលេខ២៧១ ក្រុមទី ៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០ ១៦ វេលាម៉ោងប្រហែល ៥ជិតភ្លឺ និងបន្តទៅចាប់ជនសង្ស័យ ម្នាក់ទៀតនៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅជិតក្លឹប សីតធី ក្លឹប នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ឡាច សុភ័ណ ហៅ ឡូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៤ ផ្លូវម៉ៅសេទុង ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ និងបន្តទៅចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ យុង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ នៅជិតក្លឹប សីតធី ក្លឹប នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មិន សុផល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីអគ្គនាយក ដ្ឋានរតនាគារជាតិ ស្នាក់នៅផ្ទះលេខ៧១ហាស់ ផ្លូវ លេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្តុតាងមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2012 ពាក់ស្លាកលេខ ប៉ៃលិន 1A-9033 មានលេខតួ និងលេខម៉ាសីុន 8734985 ( បាន ប្រគល់ឲ្យជនរងគ្រោះវិញ ) ។

ប្រភពពីនគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៥ជិតភ្លឺ ជនរងគ្រោះបានជិះម៉ូតូមកចតទុកនៅខាងក្រោយផ្ទះ ហើយបានដើរ ចូលទៅក្នុងផ្ទះមួយភ្លែត លុះចេញមកវិញ ស្រាប់ តែបាត់ម៉ូតូ ក៏ប្តឹងមកសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល ៨ព្រឹក កំលាំងយើងបានល្បាតការពារ សុវត្ថិភាពនៅក្នុងមូលដ្ឋានដល់ចំណុចផ្លូវលេខ ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ បាន ប្រទះឃើញជនសង្ស័យខាងលើ កំពុងជិះម៉ូតូជន រងគ្រោះ យើងក៌បានធ្វើការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំុរឿងបញ្ជូនទៅតុលាការ ចាត់ការ តាមផ្លូវច្បាប់ ៕ ស សារ៉ា

 

img_1928 img_1927 img_1926 img_1925


ចែករំលែក៖