ប៉ោយប៉ែត៖ មានសេចក្តីរាយការណ៍មកថា ពលករខ្មែរ ប្រុស ស្រីជាង30នាក់ត្រូវបានថៅកែថៃបោកប្រេី អស់រយ:ពេល២ខែ ដោយមិនបើកប្រាក់ខែឲ្យ សូម្បី១រៀល ហេីយថៅកែថៃនោះ បានដឹកពលករខែ្មរទាំងនោះមកទម្លាក់នៅព្រំដែន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា៖ ពលករខ្មែរជាង30នាក់ត្រូវបានថៅកែថៃបោកប្រេីបេះផ្លែឈេីរយ:ពេល2ខែ ចុងក្រោយមិនបេីកលុយឲ្យ ហេីយបានដឹកមកទម្លាក់ចោល ហើយថៅកែបេីកឡានរត់គិចបាត់ ។
គេគ្រប់គ្នាបាននាំគ្នានឹកអាសូរកូនខ្មែរណាស់ ដែលបានមករកស៊ីស្រុកគេហើយត្រូវគេបោកទៀត ពួកគាត់ត្រូវគេបោកចឹង ហើយយើងជាខ្មែរដូចគ្នាពិតជាមានការឈឺចាប់ ៕ ថាច់ យ៉ាត
[fbvideo link=”https://www.facebook.com/100004983946897/videos/641408469368612/” width=”600″ height=”400″ onlyvideo=”1″]