ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិបរទេស២នាក់ពាក់ព័ន្ធរំលោភលើសេចក្ដីទុកចិត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបានបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនជាតិឥណ្ឌា ២នាក់ ករណីឆបោករំលោភលើសេចក្ដីទុកចិត្ត កាលពីព្រឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅកាស៊ីណូថាយថិនឃីង មានទីតាំងស្ថិក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មានករណីឆបោកប្រាក់៣,៦៩៩,៧៣២ដុល្លារ ពីក្រុមហ៊ុនកាស៊ីណូ ថាយថិនឃីង (TITANKING) ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីទទួលពាក្យបណ្តឹងពីក្រុមហ៊ុនកាស៊ីណូ  ភ្លាមលោកវរ:សេនីយ៍ទោ កែវ គង់អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានដឹកនាំកម្លាំងចុះដល់ទីតាំងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

ជនសង្ស័យ ១ឈ្មោះ PANCHAL SUNIL MUKESHKUMAR ភេទប្រុស ឆ្នាំកំណើត 1979 ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែន លេខG2007011 ចុះថ្ងៃទី22 ខែមិនាឆ្នាំ2007 និងឈ្មោះ SHAH MANTHAN JAYMISHKUMAR ភេទប្រុសឆ្នាំកំណើត 1987 ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M0588943 ចុះថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៤ ។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនដោយសារមូលហេតុ ជំពាក់ប្រាក់កាស៊ីណូ ថ្លៃជួលកាស៊ីណូ ប្រាក់ខែបុគ្គលិក ។ បច្ចុប្បជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

ss-2 ss ss-3

 


ចែករំលែក៖