ព័ត៌មានទាន់ហេតុការណ៍៖

សូមមន្រ្តីពាក់ព័ន្ធ ក្នុង សង្កាត់បឹងត្របែកខណ្ឌចំការមន ជួយមើលផ្លូវកៅស៊ូ មួយខ្សែនៅខាងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ

ចែករំលែក៖

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ មួយខ្សែនៅខាងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីបាន ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។

ទីតាំងផ្លូវនេះស្ថិតនៅផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩ ឆ្ពោះមកផ្សារបឹងត្របែកផ្លាហ្សាស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗ ហើយក៏មិនដែលឃើញមានមន្រ្តីជំនាញខណ្ឌរឺក៏មន្ទីរសាធារណ:ការចុះមកត្រួតពិនិត្យទេ គឺទុកឲ្យផ្លូវនេះខូចកាន់តែខ្លាំងទៅៗ ដូចថ្លុកក្របីហើយ ។

លើសពីនេះទៀត អាជ្ញាធរដែនដីចុះ មិនធ្លាប់យកចិត្តដាក់រឿងនេះឡើយ គឺទុកឲ្យផ្លូវខូចក្លាយជាជង្ហុក ក្រហេង ក្រហូង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ
ជាពិសេសសាលាខណ្ឌចំការមន និងមន្ទីរសាធារណៈការមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង៕ជ្រោយពេជ្រ

 

image7 image6 image5 image4 image3 image2 image1 image8


ចែករំលែក៖