ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៦៥៦នាក់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង បានចូលរួមអបអរសាទរ ហូបអាហារ និងទទួលបានអំណោយ ក្នុងថ្ងៃខូបកំណើតរបស់លោកស្រី ហ៊ុន មាណា អគ្គនាយការវិទ្យុ និងទួរទស្សន៍បាយ័ន នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងវត្តច័ន្ទបុរីវង្ស៣ និងវត្តមុនីប្រសិទ្ធិវង្ស។
ក្នុងឱកាសដ៏មានសេរីសួរស្តីនោះ លោកស្រីហ៊ុន មាណា បានមានប្រសាសន៍ថា លោកមានចិត្តសប្បាយរីករាយជាខ្លាំង ដែលបានមកជួបជុំបងប្អូនពុកម៉ែ លោកតាលោកយាយ ចំថ្ងៃខួបកំណើតខ្ញុំនាពេលនេះ។ លោកស្រីបន្តថា ខ្ញុំមានសំណាងនិងត្រេកអរណាស់ដែលបានកើតជាកូនលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ហើយខ្ញុំអរគុណដល់អ្នកមានគុណទាំង២ដែលបានផ្តល់អ្វីឲ្យកូនមានថ្ងៃនេះ។
លោកស្រី ហ៊ុន មាណា បញ្ជាក់ថានេះជាឆ្នាំទី២ហើយដែលលោកស្រីបានមកជួបបងប្អូនពុកម៉ែ លោកតាលោកយាយ រៀបចំអាហារ១ពេលជូនពិសា និងជូនអំណោយក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំនាពេលនេះ ហើយរាល់ថ្ងៃខួបកំណើតរបស់ខ្ញុំ នាឆ្នាំបន្តបន្ទាប់ទៀត និងមកធ្វើទីនេះទៀត ដើម្បីបានមករៀបអាហាជូនបងប្អូនពុកម៉ែ លោកតាលោកយាយ ពិសារ និងមានអំណោយជូនបន្តិចបន្ទួចផងដែរ។
ក្នុងនោះដែរសម្តេចព្រះវនរ័ត្នណយ ច្រឹក សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដិការថា នេះជាថ្ងៃមង្គល និងនក្ខតរឹក្ស ល្អណាស់ ដែលលោកស្រីហ៊ុន មាណា អគ្គនាយការវិទ្យុ និងទួរទស្សន៍បាយ័ន បានរៀបអាហារជូនញាតិញោមពុទ្ធបរស័ទ្ធ និងចែកទាន ក្នុងថ្ងៃខួបកំណើតលោកស្រីនាខណៈនេះ។
សម្តេចបានមានសង្ឃដិកាបន្ថែមថា ការចែកទាន និងនិមន្តព្រះសង្ឃជយ័ន្តោក្នុងថ្ងៃខួបកំណើតរបស់ខ្លួនបែបនេះ គឺជាថ្ងៃមង្គលល្អណាស់ ដែលបានបញ្ជាក់ពីការដឹងគុណដល់អ្នកមានគុណទាំង២ដែលបានខិតខំបីបាច់ថែរក្សាកូនឲ្យមានថ្ងៃនេះ ដែលទង្វើបែបនេះមិនសូវមានអ្នកណាធ្វើដូចលោកស្រីនោះឡើយ ។ ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋចំនួន៦៥៦នាក់ ក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង បានលើកដៃសំពះអរគុណ និងជួនពរ ដល់លោកស្រីហ៊ុន មាណា អគ្គនាយការវិទ្យុ និងទួរទស្សន៍បាយ័ន និងក្រុមគ្រួសារ បុត្រា បុត្រី ជាពិសេសសម្តេចទាំងទ្វេដែលជាមាតា បិតា លោកស្រី ។
គួរបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃខូបកំណើតរបស់លោកស្រីហ៊ុន មាណា អគ្គនាយការវិទ្យុ និងទួរទស្សន៍បាយ័ន នាខណៈនោះរួមមានអង្ករ មី ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ អូវ៉ាន់ទីន សម្លៀកបំពាក់១កំភ្លេ និងថវិកា១០ម៉ឺនរៀលផងដែរ៕ ព្រែកជ័យ