ខេត្តបាត់ដំបង៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២០នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងចាប់យកវត្ថុតាង យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
លោកវរសេនីយ៍ត្រី ផង់ សុភាពអធិការដ្ឋានស្រុកថ្មគោលបញ្ជាក់ថា បានចាប់បញ្ជូន ជនសង្ស័យចែកចាយសារធាតុញៀនហាមឃាត់ខុសច្បាប់១ម្នាក់ និងអ្នកប្រើប្រាស់ចំនួន១៩នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ។
លោកអធិការឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀននៅខេត្តបាត់ដបង ដែលអនុវត្តតាមផែនការ និងដាក់ចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការននគរបាលខេត្តបាត់ដំបង និងស្នើសុំ គោលការណ៍ឯកភាព យោបល់ ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្តបាត់ដំបងក្នុងការបង្រ្កាបក្រុមឧក្រិដ្ឋជនមួយក្រុមនេះបានជាបន្តបន្ទាប់ ហើយជាលទ្ធផលក្នុងបទល្មើសជាក់ស្ដែង កម្លាំងជំរុញបានបង្រ្កាបជនសង្ស័យ និងគ្រឿងញៀននេះដែរនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១២នាទីថ្ងៃត្រង់ កំលាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងកំលាំងប៉ុស្តិគោកឃ្មុំ បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅផ្ទះឈ្មោះ អាង វ៉ានឌឿន (ហៅចាង) ភេទប្រុស អាយុ24ឆ្នាំ នៅក្រុមទី10 ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល និងបង្រ្កាបនាំខ្លួនអ្នកប្រើប្រាស់សារធាតុញៀនបានចំនួន19នាក់ផងដែរ និងដកហូតបានសំភារៈវត្ថុតាងបានមួយចំនួន ។
ប្រភពអះអាងថា ថ្នាំញៀនដែលដកហូតបាន មានប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន02កូនថង់តូច ដបជក់ថ្នាំញៀនចំនួន02 ថង់សម្រាប់ច្រកថ្នាំចំនួន03ដុំដែកកេះចំនួន08 កាំបិតសាំរ៉ៃចំនួន02 ម៉ូតូអ្នកប្រើប្រាស់ចំនួន12គ្រឿងផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំង វត្ថុតាងត្រូវបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕ សំ វិច្ឆិកា