ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ និងកម្លាំងហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជាមួយនឹងថ្នាំញៀនចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ ញាឆ្នាំ២០១៦ នៅចំណុច មុខស្ថានីប្រេងឥន្ធៈ តេលា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្វបានប្រាប់ឲ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនមន្ត្រីយោធាខាងលើនេះ ពោលគឺដើម្បីអនុវត្តអោយបាននូវភូមិសង្កាត់មានសុវត្ថភាព និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំលាំងអន្តរាគមន៍និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់កម្លាំងពង្រាយ ពួនស្ទាក់ ចុះល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យកម្លាំងបានឃាត់ដើម្បីឆែកឆេររកឃើញមានគ្រឿងញៀនចំនួន៣កញ្ចប់តូច ប្រភេទ ក្រាមសថ្លា(ម៉ាទឹកក) ។
សមត្ថកិច្ចប្រាប់ទៀតថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១- គង់ ទី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មន្ត្រីយោធា ស្នាក់នៅ ភូមិ ស្រែកក់ ឃុំរលាំងចេក ស្រុខ សំរោងទង ខេត្ត កំពង់ស្ពឺ ទី២-ឈ្មោះ កែវ វណ្ណៈ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិ វាលវង់ ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ជនសង្ស័យទាំង២នាក់ត្រូវឃាត់ខ្លួនពីបទ រក្សាទុកនូវសារធាតុញៀន ប្រភេទក្រាមសថ្លា (ម៉ាទឹកកក)ចំនួន៣កញ្ចប់ និងដកហូតបានម៉ូតូចំនួនមួយគ្រឿងញៀន ម៉ាក ស៊ូ ស៊ូ គីនិច ពាក់ស្លាកលេខ ភ្នំពេញ 1-CD – 3528 ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ