ព័ត៌មានទាន់ហេតុការណ៍៖

ហុីយ៉ាន់ដាយបើកដាច់កង់រត់ទៅបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  ស្រ្តីជិះម៉ូតូម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ១គ្រឿ បើកដាច់កង់រត់ទៅបុកពេញទំហឹងខណៈស្រ្តីរងគ្រោះកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ។

ហេតុការណ៏ដ៍កម្រនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៦-១៥៧ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាស្រ្តីរងរបួសឈ្មោះ សួង អ៊ូក អាយុ ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ស្រ្តីរងរបួសធ្វើដំណើរដោយម៉តូ១គ្រឿងម៉ាកហ់ងដាគប់ ៩០ ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ ០៤៣៦ ភព ១ ដឹងឥវ៉ាន់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ស្រាប់តែមានកង់រថយន្តចំនួន១កង់មកបុកគាត់ពេញទំហឹង បណ្ដាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ។

លោក អធិការបន្តថារថយន្តដាច់កង់បង្កម៉ាក់ហុីយ៉ាន់ដាយ ពណ៏សឆ្នូតខៀវ ពាក់សា្លក តាកែវ 3A 2368 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតស្រាប់តែបានដាច់កង់រថយន្តខាងមុខផ្នែកខាងឆ្វេង រួចករត់ឆ្លងថ្នល់ទៅបុកស្រ្តីបណ្ដាលឲ្យរងរបួសតែម្ដង ។

លោក បន្តទៀតថាបន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបានរត់គេចខ្លួន ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការដោះស្រាយគា្នតាមនីតិវិធីជាក្រោយ ៕ បឹុម ពិន

 

1 2


ចែករំលែក៖