ភ្នំពេញ៖ តារាសម្តែងស្រីសម្រស់បានកញ្ញា ស៊ិន យូប៊ីន និងតារាសម្តែងស្រស់ សង្ហា យឹម សម្បត្តិ បានធ្វើដំណើរទៅកាន់ប្រទេសចិនប្រយោជន៍ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តមួយនៅប្រទេសចិនដែលមានបណ្តាប្រទេសប្រមាណជាង១០ចូលរួម។ តារាទាំងពីររូបនឹងក្លាយជាតារាសម្តែងតំណាងឲ្យប្រទេសកម្ពុជាដើម្បើដើរលើកម្រាលព្រំនៃព្រឹត្តិការណ៍លំដាប់អន្តរជាមួយនេះ។
តារាសម្តែង ស៊ិន យូប៊ីន បញ្ជាក់ថា នេះជាកិត្តយសដ៏ធំបំផុតសម្រាប់នាងដែលទទួលបានលិខិតអញ្ជើញពីប្រទេសចិនក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជាចូលរួមក្នុង មហោស្របភាពយន្ត( the silk road international film festival “xi’an” executive committee ) នៅទីក្រុងស៊ីអាននៃប្រទេស ចិន។ នាងបន្តថាអ្វីដែលកាន់តែរំភើបនោះ គឺខ្សែភាពយន្តរឿង”តម្លៃស្នេហ៍”ត្រូវបានជ្រើសរើសជាខ្សែភាពយន្តមួយក្នុងខ្សែភាពយន្តជាច្រើននៅអាស៊ាននៅថ្ងៃទី១៩ ខែកញ្ញានេះផងដែរ។ នាងនិងលោក យឹម សម្បត្តិក៏នឹងដើរលើកម្រាលព្រំក្រហមដើម្បីសម្ពោធខ្សែភាពយន្តរបស់ខ្មែរនា ឱកាសនេះផងដែរ ។អ្វីដែលពិសេសនាងនិងលោកយឹមសម្បត្តិបានត្រៀមរួចជាស្រេចក្នងការគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីជាកិត្តិយសនិងចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
លោក Matthew Robinson នាយក ផលិតកម្មវិធីនៃផលិតកម្មខ្មែរមេគង្គបាន បញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា តារាសម្តែងទាំងពីរខាងលើត្រូវបានអញ្ជើញដោយអ្នកផលិតកម្ម វិធីនៅប្រទេសចិនក្រោយពីខ្សែភាពយន្តខ្មែររឿង”តម្លៃស្នេហ៍”របស់ផលិតកម្មលោកត្រូវបានលោកស្រីភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជ្រើសរើសខ្សែភាពយន្តរបស់ផលិតកម្មលោកតំណាងឲ្យឧស្សាហកម្មភាពយន្តនៅកម្ពុជាដើម្បី ចូលរួមមហោស្រពខាងលើ។ លោក បញ្ជាក់ថានៅថ្ងៃ២១ខែកញ្ញា នេះខ្សែភាពយន្តរឿង”តម្លៃស្នេហ៍”របស់កម្ពុជានឹងចាក់បញ្ចាំងនៅពីមុខអ្នកទស្សនាជាច្រើននាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពខាងលើ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំរឿង”តម្លៃស្នេហ៍” បានចាក់បញ្ចាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦កម្លងមក ។ រឿងនេះបានឈ្នះពាន់រង្វាន់បួនផ្សេងគ្នាពីមហោស្របភាពយន្ត «Hollywood International Moving Pictures Film Festival» (HIM PFF) ។រឿង “តម្លៃស្នេហ៍”ជាភាពយន្តបែបកំប្លែងមនោសញ្ចេតនាហើយមានការចូលរួមសម្តែងពីតារាសម្តែងក្មេងៗជាច្រើនរូប។ រឿង “តម្លៃស្នេហ៍” ត្រូវប្រើពេលថត អស់រយៈពេល៦សប្តាហ៍ដោយថតនៅ ភ្នំពេញនិងខេត្តព្រះសីហនុ។
ទស្សនិកជននៅប្រទេសឡាវក៏ពេញចិត្តរឿងនេះដែរ ពេលើងចាក់បង្ហាញនៅក្នុងមហោស្រព ភាពយន្តចម្បារសក្តិកាលពីខែកុម្ភៈឆ្នាំនេះដែរ៕ វឌ្ឍនា