ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកនិងកូន២នាក់ពីបទជួញដូរថ្នាំ ញៀន

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកនិងកូនប្រុសជាជនជាតិ វៀតណាម២នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវស្រាវជ្រាវឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងដក ហូតនូវថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥៦កញ្ចប់តូច និងសម្ភារប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។

នគរបាលខណ្ឌឫស្សីកែវបានឆ្មក់ចូល ទៅទីតាំងផ្ទះជនសង្ស័យដែលជាប់ចោទពី បទជួញដូរថ្នាំញៀននេះបានធ្វើឡើងនៅ វេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នា២០១៦ ស្ថិតនៅចំណុចក្រុមទី៩ ភូមិឡូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកនិងកូន ជាជនជាតិវៀតណាមទាំង២នាក់នេះទី១. ឈ្មោះយ៉ាំង ហូម ភេទប្រុស អាយុ២១ឆ្នាំ ជាកូន និងទី២.ឈ្មោះ ង្វៀង ហាវហាង ជា ឪពុក អាយុ៥១ឆ្នាំ មានទីលំនៅចំណុច កើតហេតុខាងលើ។

ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចបាន ដកហូតនូវវត្ថុតាងជញ្ជីងសម្រាប់គ្រឿង ញៀន១, ដាវកែច្នៃ៥, ថង់សម្រាប់ច្រក គ្រឿងញៀនមួយចំនួន, ឧបរណ៍ប្រើប្រាស់ មួយចំនួន និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥៦កញ្ចប់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កម្លាំង នគរបាលបានស្រាវជ្រាវនិងតាមដានអស់ រយៈពេលជាច្រើនខែទម្រាំឈានដល់ការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកកូន ខាងលើនេះ។ បញ្ហាគ្រឿងញៀនបើទោះបី ជាមានការខិតខំទប់ស្កាត់ និងបង្ក្រាបពី
សំណាក់សមត្ថកិច្ចពាក់ព័ន្ធយ៉ាងនោះគេ នៅតែអង្កេតឃើញថា ការហូរចូលនៃគ្រឿង ញៀនមានជាហូរហែមិនតែប៉ុណ្ណោះពីដើម ឡើយទីជនបទដាច់ស្រយាលគ្មានស្គាល់ អ្វីជាគ្រឿងញៀនទេ។ តែឥឡូវទាំងយុវជន ឬក៏ជនវ័យកណ្តាល ខ្លះទៀតដល់មនុស្ស ចាស់ក៏នាំគ្នាទៅប្រើប្រាស់ដោយមិនបាន គិតពីផលប៉ះពាល់ដល់សុខភាពឬក៏អាយុ ជីវិតឡើយ។ សុំបងប្អូនប្រជាពលរដ្ឋគេចឲ្យផុតពីគ្រឿងញៀន ថ្នាំញៀនបំផ្លាញអ្វីៗ ទាំងអស់កុំសាកវាអី។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការបន្តតាមច្បាប់ ៕ អរុណរះ

img-20160919-wa0055 img-20160919-wa0054 img-20160919-wa0056


ចែករំលែក៖