ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកម៉ូតូបុករថយន្តពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសសល់ដង្ហើមចង្រិតខ្លួនឯង កាលពីវេលាម៉ោង៥និង២០នាទី ល្ងាយថ្ងៃទី១៨ ខែកញ្ញា ២០១៦ នៅចំណុចលើកំណាត់ផ្លូវបេតុង កែងមុខវត្តសំរោងត្បូង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះប្រា សោភ័ណ្ឌ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកវ៉េវ ពណ៍ក្រហម លាយខ្មៅពាក់ស្លាកលេខ ពោធិសាត់1C 2670។ ចំណែកតៃកុងឡានឈ្មោះឈិន ឈឿន ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើករថយន្តម៉ាកPAJERO ពណ៍ស លាយខ្មៅ ក្នុងទិសដៅបញ្ច្រាសទិសជាមួយម៉ូតូរងគ្រោះ។

ប្រភពពីកន្លែងកើតហេតុបាន ឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះម៉ាកវ៉េវ ពណ៍ក្រហម លាយខ្មៅ ជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុង កែងមុខវត្តសំរោងត្បូង។ ប្រភពដដែលបន្តថា លុះម៉ូតូរងគ្រោះបើកមកដល់ចំណុចកើតហេតុក្នុងល្បឿនលឿនផង ហើយដល់ចំណុចផ្លូវកោងផង ក៍ស្រាប់ រ៉េជ្រុលចង្កូតទៅបុករថយន្តដែលបើកបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដែលជិះម៉ូតូរងរបួសបែកក្បាលនិងមុខជាទម្ងន់តែម្តង រីឯម៉ូតូខូចខាត់ខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តបង្កកំពិតកាងខាងមុខបន្តិចប៉ុណ្ណោះ។

ក្រោយកើតហេតុតៃកុងអ្នកបើករថយន្ត និងរថយន្តព្រមទាំងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ូលិសបញ្ជូនយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រងចាំទទួលការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកឯជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ៕ ព្រែកជ័យ

cse-2 cse-1 cse


ចែករំលែក៖