ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់ទូដែកក្នុងបន្ទប់អគ្គនាយករោងចក្រវ៉ាយភីសីុយកលុយអស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុគ្គលិកកម្មករនៃរោងចក្រវ៉ាយភីសីុចូលបម្រើការងារស្រាប់តែ ប្រទះឃើញទូដែកក្នុងបន្ទប់អគ្គនាយកត្រូវចោរគាស់បើកយកលុយអស់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យនៅ កន្លែងកើតហេតុ។

ការភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរោង ចក្រវ៉ាយភីសីុខបប៉ូរេសិន ស្ថិតក្នុងភូមិចំការ ដូង ឃុំវល្លី.ស ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ អគ្គនាយករោងចក្រវ៉ាយភីសីុនេះជា ជនជាតិកូរ៉េតែមិនត្រូវបានស្គាល់ឈ្មោះ នោះទេ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកសំរោង ទងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌ មានថាមានចោរគាស់ទូដែកលួចយកលុយ ពីក្នុងបន្ទប់អគ្គនាយករោងចក្រនេះសមត្ថ កិច្ចជំនាញក៏បានចុះទៅក្នុងគោលបំណង ត្រួតពិនិត្យកន្លែងកើតហេតុដើមី្បរកភស្តុ តាងពាក់ព័ន្ធនឹងករណីនេះ។

ប្រភពបន្តថា នៅព្រឹកថ្ងៃដដែលសមត្ថ កិច្ចបានចុះទៅដល់តែក្រុមសន្តិសុខដែល យាមនៅទីនោះហាក់បីដូចជាមានការលាក់លៀមនិងមិនចង់សហការជាមួយសមត្ថកិច្ចឡើយ ប៉ុន្តែដោយសារតែមានបញ្ហាពីថ្នាក់លើទើបក្រុមសន្តិសុខទាំងនោះបើកទ្វារឲ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ។

សមត្ថកិច្ចបានលើកឡើងថា រោងចក្រ នេះនៅពេលយប់មានសន្តិសុខយាមកាម ច្រើននាក់ណាស់ចុះហេតុអ្វីបានជាចោរហ៊ានចូលទៅលួចគាស់ទូដែកក្នុងបន្ទប់អគ្គនាយកយកលុយទៅដោយស្រួលបែប នេះ?លុយដែលចោរលួចយកទៅនោះ មានចំនួនមិនតិចនោះទេគឺជាលុយដែលត្រៀុមទុកសម្រាប់ប្រើប្រាស់ក្នុងរោងចក្រក្នុងករណី ចំបាច់ណាមួយ។

សន្តិសុខដែលយាមរោងចក្រនេះត្រូវ បានគេដឹងថា ជាសន្តិសុខក្រុមហ៊ុនកម្ពុជា ចំកាត់។
លោកវរសេនីយ៍ទោ ឃុត សុផល អធិ ការនគរបាលស្រុកសំរោងទងបានលើក ឡើងថាពិតជាមានការលំបាកណាស់ព្រោះ ថាបាត់នៅពេលយប់ លុះព្រឹកឡើងប្តូរវេន សន្តិសុខទើបមានការភ្ញាក់ផ្អើល។ ម្យ៉ាង ទៀតខាងសន្តិសុខហាក់បីដូចជាមិនមានការសហការជាមួយសមត្ថកិច្ចទៀតទើប សមត្ថកិច្ចមានការពិបាកក្នុងការស្រាវជ្រាវ។ តែទោះជាយ៉ាងណាសមត្ថកិច្ចបានខិតខំធ្វើការ ស្រាវជ្រាវនិងដឹងពីចំនួនលុយដែលបាត់ពិតប្រាកដមានចំនួន៤៥.៧៤៣.ដុល្លារព្រមទាំងលុយខ្មែរចំនួន១១.៦៧១.៣០០រៀល។

រហូតមកដល់ពេលនេះសមត្ថកិច្ចដែល ចុះទៅពិនិត្យទូដែកដែលក្រុមចោរបានគាស់នៅមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងណា នៅឡើយទេ។ ករណីនេះមជ្ឈដ្ឋានមហា ជនបានរិះគន់ទៅលើក្រុមសន្តិសុខថាមាន គ្នាយាមកាមគោលដៅច្រើនណាស់ហេតុ អ្វីបានជាបណ្តោយឲ្យចោរចូលទៅគាស់ ទូដែកបានយ៉ាងស្រួលបែបនេះ?

បើតាមប្រភពក្រៅផ្លូវការលើកឡើងថា ករណីនេះទាល់តែខ្មោចស្រុកឲ្យដៃទើប ខ្មោចព្រៃវាហ៊ាន។ ពេលនេះសមត្ថកិច្ច ស្រុកនិងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមន្ត្រីជំនាញកំពុងតែធ្វើតាមជំនាញ យ៉ាងយកចិត្តទុកដាក់បំផុតព្រោះនេះគឺជា ករណីទី២ហើយដែលកាលពីលើកមុនក្រុម ចោរបានគាស់យកលុយពីទូដែករោងចក្រ ស្បែកជើងរីងស្តារសូ៊យកលុយបានរាប់សែន ដុល្លារលើកនេះក្រុមចោរយកលុយជិត១០មុឺនដុល្លារតើសមត្ថកិច្ចអាចបំបែកករណីនេះបានដែរ ឬយ៉ាងណា៕ សេនា ស័ក្តិ

 

aes-1 aes-2

 


ចែករំលែក៖