ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យចំនួន៤នាក់ រួមនឹងថ្នាំញៀន០៣កញ្ចប់តូចត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅជាប់ខ្លួន ។

ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនខាងលើទី១ឈ្មោះ លីវ វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទី២ឈ្មោះ ឈឹម ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ឈ្មោះ ចន លីហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លេងភ្លេង ស្នាក់នៅភូមិបាំងពា ឃុំជង្រុក ស្រុកគងពីសី ខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះ វ៉ាន់ សិត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ គឺកំលាំងចំរុះរបស់អធិការដ្ឋានខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរ មួក កញ្ចក់ និងម៉ូតូឥតស្លាកលេខ នៅចំណុចខាងលើ ហើយក៍ឃើញជនសង្ស័យទាំង៤នាក់ជិះម៉ូតូអត់ស្លាកលេខ និងមិនពាក់មួកសុវត្ថិភាពក៍ឃាត់ឆែកឆេររកឃើញមានថ្នាំញៀនចំនួន០៣កញ្ចប់តូច ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួម និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា

3 2 1 4


ចែករំលែក៖