ប៉ោយប៉ែតៈ មន្ត្រីកាំកុងត្រូវសាខាខេត្តបន្ទាយមានជ័យ សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះណែនាំដល់អាជីវករឲ្យលក់ដូរមានភាពអនាម័យ និងរឹបអូសមុខទំនិញខូចគុណភាពជាច្រើនមុខ ដែលហួសកំណត់ប្រើប្រាស់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ កាលពីវេលាម៉ោង៩នឹង៣៤នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នៅក្នុងផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងចុះប្រត្តិបត្តិការនៅតាមទីផ្សារ ឬហាងលក់ទំនិញនោះ គឺ ដឹកនាំដោយលោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃ រួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូត យកមករក្សាទុកដើម្បីទុកដុតកម្ទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ ។
លោក ហុង លៀង អនុប្រធានទី១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត ប្រាប់ថាៈ ទំនិញម្ហូបអាហារដែលដកហូតបាននោះ មានចំនួនជាច្រើនមុខ ដូចជាទឹកអាស៊ីដរួបទន្សាយដែលពលរដ្ឋតែងយល់ច្រឡំនិងយកប្រើប្រាស់ជំនួសទឹកខ្មេះ ដំណាប់ដួង និងមុខទំនិញជាច្រើន ស្មើជាង២០០គីឡូក្រាម ដែលរកឃើញពីក្នុងតួបលក់ ឬដេប៉ូបោះដុំ និងរាយក្នុងភូមិខាងលើ ។
លោកស៊ាន ស៊ីណាតប្រធានសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងកាចុះប្រតិបត្តិការបង្ក្រាប ឬចុះណែនាំដល់អាជីវករ ក៏ដូចប្រជាពលរដ្ឋ រួមទាំងសិស្សសាលាក្នុងខេត្តបន្ទាយមានជ័យនេះ ក្នុងមួយខែ ក្រុមមន្ត្រីរបស់លោកបានចុះអវត្តន៏ច្បាប់២ទៅ៣ដង ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងភូមិដាច់ស្រយាល់ ជ្រាប់អំពីការទិញមុខទំនិញទៅប្រើប្រាស់ ក្នុងគ្រួសារបស់ពួកគាត់ ចៀសវែងដែលអាចធ្វើឲ្យប៉ះពាល់សុខភាព ។
លោកថា មួយរយៈកាលចុងក្រោយក្នុងឆ្នាំ២០១៦នេះឃើញថា ពលរដ្ឋក៏ដូចជាអាជីវករយល់ដឹងច្រើនក្នុងការទិញលក់ ឬទិញយកទៅប្រើប្រាស់អំពីមុខទំនិញដែលធ្វើឧ្យប៉ះពាល់ដល់សុខភាព ។
រាល់មុខទំនិញទាំងអស់ ដែលប្រមួលបានពីទីផ្សារនៅក្នុងភូមិខាងលើនេះ ត្រូវយកទៅដុតកម្ទេចចោល ៕ វណ្ណា