ព័ត៌មានទាន់ហេតុការណ៍៖

សពអណ្ដែតទឹកនៅដងស្ទឹងព្រែកជ្រៃ​ ខណ្ឌដង្កោ​ ដោយមិនស្គាល់អត្តសញ្ញាណ​ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ហេតុបង្កការភ្ញាក់ផ្អើល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានប្រទះឃើញសាកសពអណ្ដែតទឹក ដែលស្អុយរលួយនៅតាមដងស្ទឹងព្រែកជ្រៃ នាវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដែលហេតុការណ៍នោះដែរ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានផងដែរ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅម្ដុំកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគឺមានអ្នកនេសាទដាក់ម៉ងតាមដងស្ទឹងនៅកន្លែងកើតហេតុ ហើយក៏ប្រទះឃើញសាកសពដែលកំពុងអណ្ដែតទឹកហើមស្អុយនោះតែម្ដង រួចរូបគេក៏បានស្រែកប្រាប់បងប្អូនប្រជាពលរដ្ឋនិងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុផងដែរ ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា សាកសពខាងលើគឺមិនស្គាល់អត្តសញ្ញាណទេ គ្រន់តែដឹងថាជាមនុស្សប្រុស ស្លៀកខោខ្លី ពាក់អាវពណ៌ខ្មៅ ហើយមានសភាពហើមស្អុយ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តថា បើទោះបីជាសាកសពមិនស្គាល់អត្តសញ្ញាណក៏ដោយ ក៏សមត្ថកិច្ចនៅតែធ្វើការអូសសពនោះមកលើគោកដើម្បីធ្វើកោសល្យវិច័យ និងយកទៅដម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីបូជា ៕ ជីម ភារ៉ា ដង្កោ

img_6783 img_6782 img_6781 img_6771 img_6767

ចែករំលែក៖