ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនៅមិនទាន់វែកមុខជនដែលបានបាញ់ជាច្រើនគ្រាប់នៅក្នុងតំបន់អង្គរនៅឡើយទេ

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប នៅមិនទាន់វែកមុខរកជនល្មើសដែលបានបាញ់បោះសេរីជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរ ក្បែអង្គរឃ្យុងយូក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បាននៅឡើយទេដោយអះអាងថាសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសំបកគ្រាប់សិន។

កាលពីយប់វេលាម៉ោង ៩យប់ ថ្ងៃទី២១ខែកញ្ញានេះ ជនមិនស្គាល់មុខ បានប្រើអាវុធបាញ់បោះសេរីចំនួន៥គ្រាប់ បណ្ដាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ ដែលផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ។

នាព្រឹកថ្ងៃទី២២ខែកញ្ញានេះលោកវរសេនីយ៍ឯកទិត្យណារ៉ុងអធិការនគរបាលក្រុងសៀមរាបបានប្រាប់ឲ្យដឹងថា៖ ករណីជនមិនស្គាល់អត្តសញ្ញាណបាញ់បានឡើងលើប្រមាណជា៥គ្រាប់ នៅម៉ោង២១យប់ថ្ងៃទី២១ ខែកញ្ញា តាមបណ្តោយផ្លូវ៦០ម៉ែត្រអង្គរ ឃ្យុងយូ ម្តុំមន្ទីរទើបសង់ថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនោះ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្តកំពុងយកសំបកគ្រាប់នោះទៅត្រួតពិនិត្យហើយតែនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ ។ លោកបន្ថែមថា កាំភ្លើងដែល បានបាញ់ នោះជា ប្រភេទ កាំភ្លើងខ្លី K៥៤ ។

ចំណែកលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានថ្លែងស្រដៀងគ្នាថា ពេលនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់សិន ចាំមានព័ត៌មានយ៉ាងណានោះ លោកនឹងបញ្ជាក់ប្រាប់ទៀត ។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មិនមានប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ឬក៏ភ្ញៀវទេសចរនោះទេ ។

មជ្ឍដ្ឋាននានានិយាយថា នេះជាការបាញ់សំញ៉ែងកាំភ្លើងលេងរបស់ជនល្មើស ដែលគេដាក់ការសង្ស័យថា នេះជាការបាញ់សាកកាំភ្លើងលេងនៅតំបន់ទេសចរ តែប៉ុណ្ណោះ ហើយគេនិយាយទៀតការស្រាវជ្រាវនេះ ទំនងជាគ្មានពន្លឺអ្វីនោះទេ ៕ ជានិរន្ដរ៍

 

dwe


ចែករំលែក៖