ភ្នំពេញ ៖ មនុស្ស៨នាក់ និងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវបានសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០០៦ នៅចំណុចពីរទីតាំងផ្សេងគ្នា គឺចំណុចគល់ស្ពានអាកាស7មករា និងតាមបណ្ដោយផ្លូវ២០០៤ ត្រង់កន្លែងដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក ។
ជនសង្ស័យទាំង៨នាក់មានឈ្មោះ ១ . ឈ្មោះ អោន សុីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ២ . ឈ្មោះ ចេវ រ៉ាបូ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជាមួយគ្នា ៣ . ឈ្មោះ ធឿន ប៊ុន ថន អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ៤ . ឈ្មោះ សេក វ៉ែន អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិគោករកា សង្កាត់ព្រៃស ខណ្ឌដង្កោ ៥ . ឈ្មោះ ហម បញ្ញា អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ៦ . ឈ្មោះ សែម សុឃឿន អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ភូមិប្រទះឡាង ខណ្ឌដង្កោ ៧ . ឈ្មោះ ញឹម ប៊ុន ្នី អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់សង្កាត់បឹងធំ ខណ្ឌពោធិ៍ សែនជ័យ ៨ . ឈ្មោះ ទិន ចាន់សេង អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
តាមប្រភពព័តមានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំងប្រាំ៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ នៅគោលដៅពីរផ្សេងគ្នា គឺគោលដៅទីមួយ ត្រង់ចំណុចតាមបណ្ដោយផ្លូវ២០០៤ ពេលដែលសមត្ថកិច្ចចរាចរណ៍ សហការជាមួយកម្លាំងចម្រុះខណ្ឌសែនសុខ ដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ ហើយខណៈនោះ មានម៉ូតូពីរគ្រឿងម៉ាក ស្មាសវី ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC 1815 និង ម៉ូូតូមួយគ្រឿងទៀត ម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ 3551 ដែលសុទ្ធសឹងតែជាម៉ូតូ ដែលគ្មានមួក កញ្ចក់ ទើបសមត្ថកិច្ចឃាត់ ដើម្បីឆែកឆេរ និងផាកពិន័យ ហើយពេលដែលឆែកឆេរនោះ ក៏បានរកឃើញថ្នាំញៀនពីរកញ្ចប់តូច នៅលើខ្លួនបុរសពីរនាក់ ក្នុងចំណោម៤នាក់ខាងលើ ហើយចំនែកមួយគោលដៅទៀតត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហពន្ធរុស្សី ពេលដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងតែល្បាតពេលនោះ ក៏ប្រទះឃើញម៉ូតូពីគ្រឿងម៉ាក MSX ពណ៌ សលាយខ្មៅគ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ 1CT 8270 ជិះដោយបុរសបួននាក់ទើបតែចេញពីក្នុងភូមិត្រពាំងឈូកហើយសមត្ថកិច្ចមានការសង្ស័យ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចកើតហេតុ ក៏បានឃាត់ម៉ូូតូខាងលើ ដើម្បីឆែកឆេរ ក៏រកឃើញថ្នាំញៀនមួយកញ្ចប់តូច នៅលើខ្លួនបុរសម្នាក់ ក្នុងចំណោមបួននាក់ ដែលជាបក្ខពួករបស់គេ ។
បច្ចុប្បន្នអ្នកទាំងប្រាំបីនាក់ និងវត្ថុតាងត្រូវបាននខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីកសាងសំណុំរឿង និងបញ្ជូនខ្លួនយកទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា