ព័ត៌មានទាន់ហេតុការណ៍៖

ឈាមស្រែកស្បែកហៅ ជនសង្ស័យចាក់សម្លាប់មនុស្សក្នុងវង់រាំនៅស្រុកកំពង់ត្រឡាចត្រូវចាប់បញ្ជូនមកស្នងការដ្ឋានខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យក្នុងការចាក់សម្លាប់មនុស្សក្នុងពេលរាំធុងបាស់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខហើយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងចាប់បានក្រោយពីធ្វើសកម្មភាពនិងធ្វើការសាកសួនៅស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះផៃ សារុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ចំណែកឯជនរងគ្រោះម្នាក់ឈ្មោះជឿន សុខមឿន ហៅបឿន អាយុ១៦ ស្លាប់ និង ម្នាក់ទៀតឈ្មោះ អ៊ិត សុខជា អា យុ១៩ឆ្នាំ រស់នៅភូមិជំទាវសុខ ឃុំច្រេស របួសធ្ងន់ រស់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា កន្លងទៅនេះជនសង្ស័យឈ្មោះផៃ សារុន ទៅផឹកស៊ីនៅផ្ទះបងប្អូន ក្រោយពីផឹកស្រវឹងបានដើរចេញមកក៍បានឈ្លោះជាមួយយុវជនម្នាក់ នៅវត្តរួចបានវាយចាក់គេអោយរងរបួសស្រាល ។ លុះរសៀលថ្ងៃដដែល ជនសង្ស័យ បានផឹកបន្តទៀត រួចដើរទៅវត្តនិងបន្តផឹករហូតដល់ម៉ោងជាង១០យប់ ថ្ងៃទី១៨ ខែកញ្ញា នៅទីវត្តនោះគេបានចាស់បាស់រំាលេងកំសាន្តក្នុងពេលកាន់បិណ្ឌ ។ ស្រាប់តែនៅពេលកំពុងរាំជនសង្ស័យបានបង្ករទំនាស់ជាមួយជនរងគ្រោះក៍ឈ្លោះទាស់សំដីគ្នា បង្កជាអំពើរហឹង្សា រហូតដល់ធ្វើជនសង្ស័យបានយកកាំបិតកៃ ទៅចាក់លើជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយស្លាប់ភ្លាមៗតែម្តង និង ជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុសមត្ថកចិ្ចនគរបាលបានធ្វើការស្រាវជ្រាវ រកជនដៃដល់ និង បានឃាត់ខ្លួនជនសង្ស័យតែម្តង ។

តាមចំលើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា រូបគេពិតជាបានធ្វើសកម្មចាក់ទៅលើជនរងគ្រោះពិតមែន តែជាជម្លោះវាយគ្នាទៅវិញទៅមក ។

នៅព្រឹកថ្ងៃទី២១ កញ្ញា ជនសង្ស័យបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង បានកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

unnamed-8 unnamed-10 unnamed-11


ចែករំលែក៖