ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលស្រុក ស្ទឹងហាវឲ្យដឹងថានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់មានគ្រោះថ្នាក់ក្មេងលង់ទឹកអណ្ដូង ២ករណីកេីតឡេីងនៅចំណុចព្រែកកោះ ហៀវ ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។
ករណីទី១ក្មេងរងគ្រោះដែលស្លាប់មាន ឈ្មោះឡូង អុីភេទស្រីអាយុ៥ឆ្នាំឪពុកឈ្មោះស៊ុន ឡូង អាយុ៣២ឆ្នាំ ម្ដាយ ឈ្មោះគង់ គាអា យុ៣១ឆ្នាំ។
ករណីទី២ក្មេងរងគ្រោះឈ្មោះ នៅ បញ្ញា ភេទប្រុស អាយុ២ឆ្នាំក្រោយកើតហេតុ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឧកញ៉ាម៉ុង ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុសមិនទាន់ បាត់បង់ជីវិតទេ៕ ហេង នរិន្ទ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច