ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចស៊ីសបើកបុករ៉ឺម៉កដឹកបន្លែ សងសំណង១៨០០ដុល្លារដើម្បីបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ : បុរសជាអ្នកបើករ៉ឺម៉កដឹកបន្លែម្នាក់ បានរងរបួសបាក់ភ្លៅខាងឆ្វេង ដោយសាររថយន្ត ឡិចស៊ីស របស់ជនជាតិចិន បើកមកបុក បណ្តាលអោយក្រឡប់ផ្ងារជើងក្រោយដំណក់ភ្លៀង ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករ៉ឺម៉កដឹកបន្លែមួយគ្រឿង ពីខេត្តកំពង់ស្ពឺ  យកទៅលក់នៅផ្សារដើមគ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត រីឯរថយន្តបង្កម៉ាក ឡិចស៊ីស ពណ៍ស្ក រពាក់ស្លាកលេខភ្នំពេញ 2H-0485 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ជាកន្លែងងងឹត រថយន្តបង្ក ស្រាប់តែរថយន្តរេចង្កូតទៅបុកចំ ម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ពេញទំហឹង បណ្តាលក្រឡាប់រ៉ឺម៉ក រីឯបុរសបើករ៉ឺម៉ករងរបួសបាក់ភ្លៅខាងឆ្វេង ហើយរថយន្តបង្ករខូតខាតផ្នែកខាងមុខទៅមុខលែងរួច ។

ជនរងគ្រោះមានឈ្មោះ ហ៊ន ហៃ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ ៧១១ កងពលតូច៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ។

ក្រោយមកដោយមានតំណាងខាងជនរងគ្រោះ មកចរចាជាមួយខាងរថយន្តបង្ក ដោយខាងរថយន្តបង្កសងសំណងចំនួន១៨០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ

 

image3 image2 image1


ចែករំលែក៖