ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះរឿងជំពាក់លុយឡេ ៦ម៉ឺនរៀល ម្ចាស់លុយវាយកូនបំណុល ចុងក្រោយសងគេវិញ១៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: ២នាក់ប្តី ប្រពន្ធមួយគូ ជាអ្នកលក់គ្រឿងក្រអូបបាន កើតទំនាស់ហិង្សាជាមួយ២នាក់ប្តីប្រពន្ធមួយគូទៀត ដែលបានជំពាក់លុយថ្លៃឡេ៦០០០០រៀល បណ្តាលអោយរងរបួសទាំងសងខាង រួចរត់មកប្តឹងសមត្ថកិច្ចរកត្រូវរៀងខ្លួនអោយជួយអត្តរាគមន៍ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ភូមិក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម្ចាស់បំណុលមានឈ្មោះ ពៅ ហួត អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ  សុង លៀង អាយុ២២ឆ្នាំ មុខរបរលក់ឡេ ស្នាក់នៅផ្ទះជួលម្តុំកាណាស៊ីធី រីឯគូទំនាស់ម្ខាងទៀតឈ្មោះ  បញា អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះ  ផន សុភាព ហៅអាតា អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលកាណាស៊ីធី ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ ឃើញស្ត្រីដែលជាប្រពន្ធទាំងសងខាងកំពុងប្រកែកគ្នារឿងជំពាក់លុយ៦០០០០រៀល ថ្លៃឡេក៏ប្រកែកគ្នា ទើបប្តីទាំងសងខាងមកប្រកែកដែរ បង្កជាហិង្សាបណ្តាលអោយរងរបួសទាំសងខាង ។

ក្រោយពេលកើតហតុគូភាគគីទាំងសងខាង បានទៅប៉ុស្តិ៍គរបាលចោមចៅ ដើម្បីអោយសមត្ថកិច្ចដោះស្រាយ ដោយក្រោយមក ខាងម្ចាស់បំណុលបានសងលុយទៅកូនបំណុលដែលជំពាក់លុយ៦០០០០រៀល ចំនួន ១៥០ដុល្លារវិញ ដោយតែវាយគេរងរបួសធ្ងន់ជាង ៕ សុខាសែនជ័យ

image3 image2 image1


ចែករំលែក៖