ក្រុមភូគម្ភសាស្ត្រអាមេរិក (USGS) បានប្រកាសថា ការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើង ក្នុងទំហំ៦.៤រ៉ិចទ័រ ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងតូក្យូ នាថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
ការរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ភាគអាគ្នេយ៍រាជធានីតូក្យូ ប្រហែល២៣២គីឡូម៉ែត្រ ។
មិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ ឬបង្កឲ្យមានរលកយក្សស៊ូណាមិនៅឡើយទេ ។
ក្រុមឧតុនិយមជប៉ុនបញ្ជាក់ថា មានការប្រែប្រួលបន្តិចបន្តួចទៅលើកម្ពស់ទឹកសមុទ្រ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់នោះទេ ។
សូមបញ្ជាក់ថា ជប៉ុនតែងរងគ្រោះដោយការរញ្ជួយដីញឹកញាប់ ក្នុងនោះ កាលពីឆ្នាំ២០១១ ការរញ្ជួយដីបង្កឲ្យមានរលកយក្សស៊ូណាមិកើតឡើងនៅឈូងសមុទ្រ ភាគឦសាន្តជប៉ុនបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង១៨.០០០នាក់ ព្រមជាមួយអ្នកបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្នផងដែរ និងធ្វើឲ្យតំបន់ទាំងមូលហិចហោច បែកធ្លាយរោងចក្រនុយក្លេអ៊ែរ ហូគូស៊ីម៉ា ។ .
ខែមេសា ឆ្នាំ២០១៦ ការរញ្ជួយដី២លើកកើតឡើងនៅភាគខាងត្បូងជប៉ុន តំបន់ Kumamoto បង្កឲ្យស្លាប់មនុស្សយ៉ាងតិច៥០នាក់ ៕ ថាច់ យ៉ាត