ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង៩និង៣០នាទី កម្លាំងសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានបន្តធ្វើសកម្មភាពចុះចាប់ជនជាតិវៀតណាម សង្ស័យមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ ។
ការចុះបង្ក្រាបខាងលើនេះ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាជនជាតិវៀតណាម១២នាក់ ក្នុងនោះប្រុស៤នាក់ នាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរ និងចាត់ការបន្ត ។
ករណីនេះដឹកនាំដោយលោក អ៊ុក ហៃសិឡា ៕ ស ដារ៉ា