ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែសម្លឹងមុខដាក់គ្នាក្មេងទំនើង២ក្រុមដេញវាយផ្អើលពេញក្រុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បាននាំខ្លួនក្រុមក្មេងទំនើង២ក្រុម មានគ្នា៨នាក់ យកមកកាន់អធិការដ្ឋាននគរបាលក្រុងមកសាកសួរ និងអប់រំ បន្ទាប់ពីពួកគេបានជិះម៉ូតូដេញវាយគ្នា បង្កភាពអនាធិបតេយ្យផ្លូវសាធារណៈ និងអ្នកធ្វើដំណើរមានការភ័យខ្លាចកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិ ពភ្លា សង្កាត់ សង្ឃរ័ក្រុង ស្វាយរៀង  ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា មានក្មេងស្ទាវក្រុមទី១មានគ្នាចំនួន ៣នាក់មានឈ្មោះ ខែន ពៅតូច   ហៅ  អូន ភេទ ប្រុស អាយុ 20 ឆ្នាំ  មុខរបរ លក់ដូរ  រស់នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ទី២ឈ្មោះ  សំ ចិន ភេទ ប្រុស អាយុ 25 ឆ្នាំ មុខរបរ កម្មករសំណង់ និងទី៣ឈ្មោះ  សំ  ម៉ាប់ ភេទ ប្រុស អាយុ  ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ទាំងពីរនាក់ រស់នៅភូមិ តាណរ៏ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង។

ចំពោះ  ភាគីក្រុមទី២ មាន ឈ្មោះ  កែន សុភា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់  ឈ្មោះ  ប៉ាត សារ៉ាត់  ហៅ វែង ភេទ ប្រុសអាយុ  ២៩ឆ្នាំ មុខរបរ ធ្វើ ស្រែ 3 – ឈ្មោះ  វង ចន្ថា ហៅ ខា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ៤  ឈ្មោះ កែន សុភក្រ័ ហៅ ខុង ភេទ ប្រុសអាយុ  ១៧ ឆ្នាំ មុខរបរកម្មករ សំណង់និងទី៥ – ឈ្មោះ  ម៉ាន់ សុគិត ភេទ ប្រុស អាយុ ១៦ឆ្នាំ  មុខរបរ ធ្វើស្រែ  ទាំងអស់គ្នា រស់នៅភូមិរោងដំរី  ឃុំ ស្វាយចេក  ស្រុក  រំដួល ។

ប្រភពបន្តថា ក្មេងស្ទាវទាំងពីរក្រុមនេះ បានជិះ ម៉ូតូ បួនគ្រឿង ដេញតាមវាយគ្នាពីសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មកដល់ខាងមុខការដ្ឋានសំណង់មន្ទីរពេទ្យខេត្តស្វាយរៀង ពេលនោះ ក៏សមត្ថកិច្ចឃាត់ខ្លួនបានទាំង៨នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីសាកសួរ និង អប់រំព្រមទាំងធ្វើកិច្ចសន្យាកុំអោយធ្វើដូច្នេះបន្តទៀត ។

មូលហេតុ  :ភាគីទាំងពីរ មានទំនាស់ពាក្យសំដី ជេរគ្នានៅពេលជិះម៉ូតូជួបគ្នាតាមផ្លូវ  ៕ យឹម សុថាន

2 1


ចែករំលែក៖