ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងចោទថា បានរំលោភកូនស្រី

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះចោទថា បានប្រព្រឹត្តបៀតបៀនកេរ្តិ៍ភេទកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះពេជ្យ សាធឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ រីឯក្មេងស្រីរងគ្រោះមានឈ្មោះឆ.ច.ន អាយុ៧ឆ្នាំ ។

សមត្ថកិច្ចនគរបាលបន្តថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧និង30 នាទីព្រឹក សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីឈ្មោះជូ ចន្នី ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ចំបក់សង្កាត់ ចេក ក្រុង ស្វាយរៀង ថា មាន ឈ្មោះ ពេជ សាធឿន ហៅ ធឿន ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ ចំបក់ សង្កាត់ចេក  ក្រុង ស្វាយរៀងបានចាប់រំលោភ  កូនស្រីរបស់ខ្លួន ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចេក ចុះទៅដល់កន្លែងកើតហេតុភ្លាម ដើម្បីស្រាវជ្រាវ និងបាននាំខ្លួនមុខសញ្ញាសង្សយ័ ឈ្មោះ ពេជ  សាធឿន មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ ឈ្មោះ ពេជសាធឿន  បានឆ្លើយសារភាពថា  ខ្លួន បានផឹកស្រាស្រវឹង ឆ្លៀតពេល  ខ្លួនក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវទៅលើជនរងគ្រោះដូចមានឈ្មោះ ខាងលើ ប្រាកដមែន  តែមិនបានដល់ទីជំរៅ នោះទេ ។

បច្ចុប្បនជនសង្ស័យ សមត្ថកិច្ចនគរបាល កសាងសំណុំរឿងចាត់ការតាមច្បាប់ផងដែរ ៕ យឹម សុថាន

 

21


ចែករំលែក៖