ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ត្រូវគេប្រទះឃើញដេកសន្លប់ស្តូកស្តឹងមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹងនៅលើដងផ្លូវ ដោយមិនទាន់ដឹងថា មូលហេតុដោយសារអ្វីឡើយ ។ ប៉ុន្តែគេសង្ស័យថា បណ្តាលមកពីរថយន្ត ឬម៉ូតូបើកកៀរ ហើយរថយន្តបានបើកទៅបាត់ ខណៈដែលជនរងគ្រោះកំពុងថ្មើរជើងនៅតាមបណ្តោយផ្លូវនោះ ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។ ជនរងគ្រោះត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ៕ ស រស្មី

6 5 4 3 2 1


ចែករំលែក៖