ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន សម្រេចរក្សាប្រាក់បៀវត្សសរុបរបស់មន្រ្តី គ.ជ.ប បំពេញការងារចុះឈ្មោះបោះឆ្នោត តបតាមការស្នើសុំ 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយសម្រេចរក្សាប្រាក់បៀវត្សសរុបរបស់មន្រ្តី គ.ជ.ប បំពេញការងារចុះឈ្មោះបោះឆ្នោត តបតាមការស្នើសុំ  ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថាៈ «ក្មួយៗមន្ត្រីជាប់កិច្ចសន្យាបំរើការងារនៅ គ.ជ.ប ជាទីស្រឡាញ់
ពូអរគុណក្មួយដែលបាន comment មកពូទាក់ទងទៅនឹងលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ ។

ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបំរើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោតមិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲក្រសួងរក្សាបៀវត្សសរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត ។ ពូបាន បញ្ជាឲក្រសួងមុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ក្រសួងមុខងារសាធារណៈ ។
ពូសូមជូនពរក្មួយៗទទួលបានជោគជ័យក្នុងការបំរើការងារជូនជាតិ » ៕

sa


ចែករំលែក៖