ភ្នំពេញ ៖ រថយន្តកូរេ១តោនកន្លះមួយគ្រឿង
ហេតុការណ៍នេះ បានកើតឡើងនៅវេលា
រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលខ៦A ក្បែរនឹងរង្វង់មូលជ្រោយចង្វាខាងកើត ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានជុំវិញពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺមានរថយន្តបង្កខាងលើ ម៉ាក កូរេ១តោនកន្លះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK.6430 ដោយដឹកសត្វមាន់ពេញលើរថយន្តហើយបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ 6A ទិសដៅពីជើងទៅត្បួង ក្នងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ មិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុក និងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់បះជើង និងចាក់មាន់ចោលពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកបើកបរក្នុងរថយន្តឡើយ ។
ក្រោយកើតហេតុភ្លាមៗ មាន់ដែលធ្លាក់រាយពេញផ្លូវនោះ ត្រូវបានកកម្មករ និងតៃកុងរថយន្តលើកយកចេញពីផ្លូវដាក់អែបចញ្ចើមផ្លូវ និងទំនាក់ទំនងយករថយន្តផ្សែងទៀតមកដឹក ដើម្បីយកទៅឲ្យដល់គោលដៅ ។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងយករថយន្តបង្កហេតុនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ




