ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់កំពុងតែឡើងលឿនគួរឲ្យបារម្ភ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយសារតែភ្លៀង បានបង្អោរធ្លាក់រៀងរាល់យប់ បានធ្វើឲ្យកំពង់ទឹកស្ទឹងសែន ឡើងលឿនគួរអោយបារម្ភ និងបានកំពុងធ្វើអោយបណ្ដាលស្រុក និងដងផ្លូវមួយចំនួនត្រូវបានទឹកលិចហូរកាត់ ជាបណ្ដើរៗ ធ្វើអោយមានការព្រួយបារម្ភណ៍ ត្រៀមលក្ខណៈ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរនានាជុំវិញខេត្តក្នុងការទប់ស្កាត់ ការពារ និងជួយសង្រ្គោះបងប្អូនប្រជាពលរដ្នក្រែងលរមានការលិចលង់ ផ្សេងៗ។ល។

លោកអ៊ុត សំ អន អភិបាលខេត្តកំពង់ធំបានចេញសេចក្ដីណែនាំដល់ លោកអភិបាលស្រុកក្រុង ប្រធានអង្គភាព ជំនាញបន្តអន្តរាគមន៍ និងតាមដាន :

១/ ដោះស្រាយបញ្ហាទឹក លិច កកស្ទះ ដែលកើតមាននៅមូលដ្ឋានខ្លួនកន្លងហើយ ក្នុងក្របខណ្ឌម្ចាស់ការ ឫសហការណ៏រវាងអាជ្ញាធរដែនដីនឹងស្ថាបន័ជំនាញ

២/ តាមដានជាប្រចាំអំពីទឹកជំនន់ទឹកភ្លៀង-ទឹកស្ទឹង ត្រៀមបង្ការ និងអន្តរាគមន៏ ទាំង បើកមុខទឹក , ជម្លៀសមនុស្ស- សត្វ ជួយដោះស្រាយ ជម្រក ស្បៀង ថ្នាំព្យាបាល … និងរាយការណ៍មកខេត្ត ។

៣/ អភិបាល ឬ អភិបាលរងស្រុក ក្រុង ត្រូវប្រចាំការទទួលបន្ទុកដោះស្រាយករណីដូចខាងលើ ។

ស្ថិតក្នុងស្ថានភាពអាកាសធាតុប៉ុន្មានថ្ងៃនេះភូមិ ឃុំ មួយចំនួនបានទទួលរងគ្រោះ និងបង្កអោយមានផលប៉ះពាល់ជាអាទិ៍: ទឹកលិច ហូរកាត់ផ្លូវលំនៅឃុំ កំពង់ថ្ម -ក្រយា -បឹងល្វា ស្រុកសន្ទុក , ផ្លូវលំវាងប្រាសាទសំបូរព្រៃគុក , សាលាវិសយ័ ស្រុក ប្រសាទបល្លង្ក័ ។ អង្គភាពប្រតិបត្តិការសឹករងខេត្តត្រៀមកម្លាំង ២០០ នាក់សម្រាប់អន្តរាគមន៍ជួយសង្រ្គោះ ក្នុងករណីមានសំណូមពរ និងចាំបាច់ ៕ ប៊ុន រិទ្ធី

 

thsom-2 thsom-3 thsom-4 thsom-5 thsom-6 thsom-7 thsom-8


ចែករំលែក៖