ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជក់គ្រឿងញៀន៣នាក់ ត្រូវកម្លាំងល្បាតប្រទះឃើញរួចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ ដែលទើបតែចេញពីទិញគ្រឿងញៀនក្នុងប្លុកបឹងកក់ ក៏ត្រូវបានសមត្ថកិច្ចសង្ស័យហៅអោយឈប់ ឆែកឆេរ និងឃាត់ខ្លួនបានទាំងបី កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ R៦ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ  ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ទី១.ភា ឆារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិដប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទី២.ឈ្មោះ នៅ សុខថាភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាងប៉ះកង់ស្នាក់នៅក្នុងវត្តមហាមន្ត្រី ទី៣.ឈ្មោះ ប៊ុន សិលាភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅក្នុងបូរីកីឡា ចំណែកសំភារះដែលដកហូតបានមាន ម៉ូតូ២គ្រឿង ម៉ាក ស៊ុយហ្សុយគី ស្តេប ពណ៍សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ 1L-4487 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ឆ្នាំ២០១២ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-0600 រួមទាំងថ្នាំញៀនប្រភេទក្រាមសថ្លា២កញ្ចប់តូចផងដែរ ។

តាមសម្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុក្រុមរបស់លោកបានជិះល្បាតនៅក្នុងភូមិសាស្ត្រស្មុគស្មាញ ប្លុុកផ្លូវរថភ្លើងតាមបណ្តោយផ្លូវR៦ ពេលជិះជិតដល់ផ្លូវរថភ្លើងក៏ប្រទះឃើញ ជនសង្ស័យ៣នាក់ទើបតែជិះចេញពីប្លុកបឹិងកក់ ដោយមានការសង្ស័យកំលាំងលោកក៏ហៅអោយឈប់ធ្វើការឆែកឆេរ តែឈ្មោះ ភា ឆារ៉ា មិនព្រមឈប់ទេ បានជិះគេចរហូតដល់មុខផ្សារបាយ័ន សង្កាត់មនោរម្យខណ្ឌ៧មករាទើបធ្វើការឃាត់បាន ។ តាមសំដីជនសង្ស័យទាំង៣នាក់បានអោយដឹងថា ពួកគេគ្រាន់តែចូលទៅទិញគ្រឿងញៀនយកមកជក់ធម្មតាទេ គ្មានគំរោងយកមកចែកចាយទេ ហើយថ្នាំញៀនទាំង២កញ្ចប់នោះពួកគេទិញក្នុងតំលៃ៥០០០០រៀល ។

ក្រោយពីឃាត់ខ្លួនជនទាំង៣នាក់និងឆែកឃើញសារធាតុញៀនហើយ សម្ថកិច្ចបាននាំជនទាំងបីនាក់នោះទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ និងចាត់ការតាមនិតិវិធីនៃច្បាប់ ៕ ព្រែកជ័យ

1 2 3 4 5

 


ចែករំលែក៖