ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអង្គការសង្គ្រោះសត្វព្រៃយកកូនឈើទៅដាំដើម្បីស្តារធម្មជាតិឡើងវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ អង្គការសង្គ្រោះសត្វព្រៃ ដឹកនាំដោយលោក ចាន់ វិចិត្រ ប្រធានកម្មវិធី អង្គការសង្គ្រោះសត្វព្រៃ លោកអភិបាលរងស្រុក ហ៉ិន វិន សហការជាមួយសហគមន៍ អូរគគី នឹងលោកប្រធានដែនជំរកសត្វព្រៃលំផាត់ នៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នេះ បានចុះស្តារព្រៃឈើឡើងវិញ ជាសសេសវាលដែលគ្មានដើមឈើ ត្រូវបានស្តារឡើងវិញដែលមានផ្ទៃដី១៧ ហិចតា បានយកកូនឈើចម្រុះចំនួន១០៥០ដើម ដូចជា ធ្នង់ បេង នាងនួន នឹងសុក្រំជាដើម ។ នៅចំណុចតំបន់ការពារធម្មជាតិអូរគគី ក្នុងដែនជំរកសត្វព្រៃលំផាត់ ស្ថិតនៅឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី ។

លោក ចាន់ វិចិត្រ ប្រធានអង្គការសង្គ្រោះសត្វព្រៃ បានមានប្រសាសន៍ថា ការចុះមកស្តារព្រៃឈើឡើងវិញនេះ គឺគោលបំណងសំខាន់ ធ្វើឲ្យធម្មជាតិស្រស់បំព្រង ឲ្យមានជីជាតិចំម្រុះឡើងវិញ ។

អង្គការបានសហការណ៍ជាមួយសហគមន៍ នឹងមន្ត្រីរបរិស្ថានមានសេចក្តីរីករាយ នឹងសម្របសម្រួលចូលរួមដាំកូនឈើឲ្យបានច្រើនជាងនេះទៅទៀតដើម្បីបណ្តុះសកម្មភាពជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជាឲ្យលើកកម្ពស់ក្នុងការដាំកូនឈើធ្វើយ៉ាងណាក្នុងមួយនាក់ឲ្យបានមួយដើម ។ នេះជាកក្តាភារកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីស្តារព្រៃឡើងវិញ ហើយក៍រក្សាប្រព័ន្ធធម្មជាតិឲ្យមានលំនឹងរវាងមនុស្ស នឹងធម្មជាតិ

ប្រយោជន៍ធ្វើការកម្រជីវិតរបស់ឲ្យមានភាពល្អប្រសើឡើងវិញ។
លោកបានបន្ថែមទៀតថា ការបាត់បង់ព្រៃឈើក៍ដូចជាបាត់បង់ជីវិតរបស់ យើងដូច្នេះដែរ ចំពោះការបាត់បង់ឈើប្រណិត ពិតជាបាត់បង់មែន ប៉ុន្តែមិនសូវប៉ះពាល់ប៉ុន្មានទេគ្រាន់តែដកហូតឈើមួយចំនួននៅក្នុងដែនជំរកសត្វព្រៃលំផាត់នេះ ។

លោកក៍បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៀត លោកនឹងការពារព្រៃឈើដែលនៅសល់នេះ ឲ្យបានគង់វង្ស ព្រោះសហគមន៍នឹងមន្ត្រីបរិស្ថានស្រលាញ់ធម្មជាតិនេះណាស់ ហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៍ស្រលាញ់ធម្មជាតិនេះដែរ ៕ វុទ្ធឦសាន

 

1 2 3 34 ds ee fd gf rr tr


ចែករំលែក៖