ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យការងារបង្កបង្កើនផលនៅខេត្តកំពង់ធំ

ចែករំលែក៖

 

ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានដឹក នាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និង ការងារបង្កបង្កើនផលរបស់បងប្អូនប្រជា កសិករ នៅខេត្តកំពង់ធំ ។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានរាយការណ៍ ជូនលោករដ្ឋលេខាធិការថា នាពេលនេះ ស្ថានភាពទឹកសម្រាប់បម្រើឱ្យការងារបង្ក បង្កើនផលនៅក្នុងខេត្តកំពង់ធំពុំមានបញ្ហា ចោទនោះទេ ។

នៅក្នុងខែកញ្ញានេះ ភ្លៀងបានចាប់ ធ្លាក់ច្រើន និងរាយប៉ាយទូទាំងខេត្ត ឯទឹក ស្ទឹងសែន ក៏បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ធ្វើឱ្យតំបន់មួយចំនួនរងការលិចលង់ និងមួយចំនួនទៀតកំពុងប្រឈមនឹងការលិចលង់ ។

ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦នេះ សម្រេចបានលើផ្ទៃដីចំនួន ២១៥.២៧៧ ហិកតា (តួលេខក្រៅផ្លូវការ) ស្មើនឹង១០០,៩៣ភាគរយនៃផែនការ ដោយក្នុងនោះស្រូវបង្កើនរដូវសរុបចំនួន ១២.០០០ហិកតា ត្រូវបានបងប្អូនប្រជា កសិករប្រមូលផលរួចរាល់ហើយជាមួយនឹងទិន្នផលទទួលបានយ៉ាងល្អប្រសើរ ។

នៅក្នុងឱកាសចុះពិនិត្យការងារនោះលោករដ្ឋលេខាធិការ បានណែនាំដល់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់តាមដានជាប្រចាំនូវស្ថានភាពទឹកស្ទឹងសែនដែលកំពុងជន់ឡើងជាបន្តបន្ទាប់ និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេចក្នុងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ។ នៅពេលទឹកចាប់ស្រកចុះវិញនាពេលខាងមុខ ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងការវេចខ្ចប់ទឹកទុកនៅតាមបណ្តាអាងទឹកព្រែកនិងបឹងបួធម្មជាតិនានាសម្រាប់ផ្គត់ផ្គង់ដល់យការងារបង្ក បង្កើនផលរបស់បងប្អូនប្រជាកសិករ ៕ ហេង សូរិយា

98


ចែករំលែក៖