ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំពង់សៀមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាមៈ ជនសង្ស័យម្នាក់ត្រូវបានសម្មត្ថកិច្ចនគរបាលមូលដ្ឋានធ្វើរការឃាត់ខ្លួនដោយជាប់ពាក់ពន្ធ័និងសារធាតុញៀន។
ករណីនេះធ្វើរឡើងនៅម៉ោង៨យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខប៉ុស្តិ៍ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
លោកវរសេនីយ៍ត្រី ឯក វណ្ណដន អធិការនគរបាលស្រុកកំពង់សៀមបានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍អូរស្វាយ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចមុខប៉ុស្តិ៍ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាប វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកបន្តថា ក្នុងនោះសម្មត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀចំនួន05កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍អូរស្វាយ ជំនាញកំពុងសាកសួរ ៕ វណ្ណះ
img_3539 img_3534 img_3535 img_3536

ចែករំលែក៖