ព័ត៌មានទាន់ហេតុការណ៍៖

តារាស្អាតទាំង១០រូបប្រចាំឆ្នាំ២០១៦ របស់កូរ៉េខាងត្បូង

ចែករំលែក៖

តារាស្រីទាំង១០រូប ត្រូវបានចាត់ទុក ថា ជាអ្នកមានសម្រស់ស្រស់ស្អាត មានទេពកោសល្យខ្ពស់ និងល្បីល្បាញ់ជាងគេបំផុតប្រចាំឆ្នាំ២០១៦ របស់កូរ៉េខាងត្បូង ។
10. Han Ye Seul:

10-han-ye-seul
នាង Han Ye Seul មានដើមកំណើតអាមេរិក ។ នាងមានសមត្ថភាពសម្តែងយ៉ាងអស្ចារ្យ មិនថាតែរឿងល្ខោន ឬភាពយន្តអ្វីឡើយ ។ រឿងល្ខោនដ៏ល្បីរបស់នាង មានដូចជារឿង Couple or Trouble, Birth of a Beauty ជាដើម ។ រីឯខ្សែភាពយន្តវិញ មានដូចជារឿង Miss Gold Digger និង Penny Pinchers ផងដែរ ។ ក្រោយពីបានល្បីភ្លាម នាង Han Ye Seul បានបដិសេធន៍ចោលសញ្ជាតិអាមេរិក ហើយរស់នៅកូរ៉េខាងត្បូងរហូត ។ នាងបានក្លាយជាតួស្អាត់បំផុត លេខរៀងទី១០ ។

9. Song Hye Kyo:

9-song-hye-kyo
នាង Song Hye Kyo ជាតួសម្តែងកូរ៉េខាងត្បូងមួយរូប ។ នាងទទួលបានប្រជាប្រិយ និងកេរ្តិ៍ឈ្មោះ តាមរយៈរឿងល្ខោនបញ្ចាំងតាមទូរទស្សន៍ ដូចជារឿង Autumn in My Heart, All In, Full House, The World That They Live In និងរឿងជាច្រើនផ្សេងទៀត ។ នាងជាតួសម្តែងដែលទន់ភ្លន់ ហើយរីករាយ និងបានសម្តែងខ្សែ ភាពយន្តផងដែរ ។ នាងបានចំណាតថ្នាក់លេខ៩ ជាតួស្អាតបំផុតរបស់កូរ៉េ ។

 

8. Lee Da Hae:

8-lee-da-hae
នាងLee Da Hae ជាតួកូរ៉េខាង ត្បូងមួយរូប ។ នាងត្រូវបានគេ ស្គាល់ច្រើន និងល្បីឈ្មោះតាមរយៈ ល្ខោនកូរ៉េរឿង My Girl, Green Rose, The Slave Hunter, Miss Ripely និង Hotel King ។ ក្រៅពីនេះនាងនៅបានសម្តែងរឿងល្ខោនរបស់ចិនដូចជារឿង Love Actually និង Best Couple ជាដើម ។ លើសពីនេះទៀត ភាពល្បីរបស់នាងនៅប្រទេសចិន គឺជាតួកូរ៉េមួយរូបនិយាយភាសាចិនបានល្អឥតខ្ចោះ ។ ភាសាអង់គ្លេស និងជប៉ុន ក៏នាងចេះផងដែរ ។ នាងបានចំណាតថ្នាក់លេខ៨ ជាតួស្អាតជាងគេរបស់កូរ៉េ ។

 

7. Ha Ji Won:

7-ha-ji-won
នាង Jeon Hae-rim ល្បីល្បាញបំផុតរបស់កូរ៉េ ជាពិសេសពេលនាងសម្តែងដើរតួឈ្មោះ Ha Ji Won ។ មិនល្បីនៅកូរ៉េនោះទេ តែនៅលើឆាកអន្តរជាតិទៀតផង ។ នាងសម្តែងបានល្អឥតខ្ចោះទាំងភាពយន្ត និងរឿល្ខោន ម្ល៉ោះហើយ នាងបានការវាយតម្លៃខ្ពស់ ឈានដល់ទទួលបានពានរង្វាន់ផ្នែកភាពយន្ត និងរឿងល្ខោន ។ រឿងល្ខោនដែលជោគជ័យរបស់នាង មានដូចជា Hwang Jini, Secret Garden, Express Ki ជាដើម ។ នាង Ha Ji Won ជាតួដែលគេត្រូវការបំផុត នៅកូរ៉េ នាងសម្តែងបានគ្រប់រស ជាតិ ទន់ភ្លន់ កម្លុកកម្លែង ឬតួកីឡា ។ល។ នាងបានចំណាតថ្នាក់លេខ៧ ជាតួស្អាតបំផុតនៅកូរ៉េ ។

 

6. Shin Min Ah:

6-shin-min-ah
នាង Shin Min Ah ជាតួមួយរូប របស់កូរ៉េខាងត្បូង ។ នាងផ្តើម អាជីពដំបូងជាអ្នកបង្ហាញម៉ូដវ័យក្មេង និងបន្តបន្ទាប់មកទៀត នាងលេចមុខលេចមាត់ជាច្រើន តាមរយៈវីដេអូចំរៀង ។ Shin Min Ah សម្តែងរឿងល្ខោនបានគ្រប់ តួទាំងអស់ ប៉ុន្តែតួកម្លែង និងតួ ធ្វើសឹកសង្គ្រាម គឺល្បីជាងគេ ។
ជោគជ័យរបស់នាង មាននៅក្នុង រឿង A Girl To Kill, My Girlfriend Is a Nine-Tailed Fox, Oh My Venus ។ នាងបាន ចំណាតថ្នាក់លេខ៦ ជាតួស្អាត លើសគេនៅកូរ៉េ ។

 

5. Jun Ji Hyun:

5-jun-ji-hyun
នាង Jun Ji Hyun ឬGianna Jun ជាតួកូរ៉េខាងត្បូងមួយរូប ។ នាងបានល្បីឈ្មោះតាមរយៈរឿង My Sassy Girl ។ នាងជាតួមាន ប្រជាប្រិយបំផុតក្នុងចំណោមតួល្បី កូរ៉េ ។ Jun Ji Hyun ល្បីល្បាញ់ ដោយសារដើរតួជាអ្នកស្រគត់ស្រគំ
។ នាងជោគជ័យក្នុងខ្សែភាពយន្ត រឿង Il Mare, Windstruck, The Thieves and My Love from the Stars ។ នាងបានចំណាតថ្នាក់លេខ៥ ជាតួស្អាតកូរ៉េ ។

 
4. Park Shin Hye:

4-park-shin-hye
នាង Park Shin Hye ជាតួសម្តែង រាំ ច្រៀង និងបង្ហាញម៉ូដ ។ នាងផ្តើម អាជីពដំបូងក្នុងរឿង Stairway To Heaven ។ នាងបានដើរតួក្នុងរឿង រួមគ្នាផលិតដោយកូរ៉េខាងត្បូង និងជប៉ុន ដូចជា Tree of Heaven ជាដើម ។ នាងជោគជ័យ ក្នុងរឿង You`re Beautiful, Heartstrings, Flower Boys Next Door និងរឿងល្ខោនច្រើន ដទៃទៀត ។ នាងបានចំណាតថ្នាក់ ទី៤ជាតួស្អាតកូរ៉េ ។

 

3. Han GA-IN:

3-han-ga-in
នាង Han GA-IN ជាតួកូរ៉េមួយរូប ។ នាងជាតារាតាមទូរទស្សន៍ របស់ផលិតកម្ម និងកម្សាន្ត Yellow Handkerchief and Terms of Endearment ក្នុងអាជីពដំបូង ។ នាងល្បីខាង បង្ហាញម៉ូដផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ។ នាងទទួលបានកេរ្តិ៍ឈ្មោះ បោះសំឡេងតាមល្ខោនរឿង Moon Embracing the Sun មិនតិច ឡើយ ហើយរឿងភាពយន្ត Architecture 101 វិញ ក៏មិនធម្មតានោះដែេ ។ នាងបាន ចំណាតថ្នាក់ទី៣ ជាតួស្អាត ។

2. Yoon Eun Hye:

2-yoon-eun-hye

 

នាង Yoon Eun Hye ស្រគត់ស្រគំ ទន់ភ្លន់ និងបុិនប្រសប់ សម្តែងគ្រប់តួទាងអស់ ។ នាងជាតួ សម្តែង ជាអ្នកចំរៀង ជាអ្នកដឹក នាំរឿង កម្សាន្ត និងបង្ហាញម៉ូដ ។
នាងឈ្នះពានរង្វន់ Best Actress Award ក្លាយជាតារាក្មេងបំផុត ទទួលពានរង្វន់នេះ ។ រឿងល្ខោនដែលល្បីរបស់នាង មានដូចជា Princess Hour, Missing You, Marry Him If You Dare ។ នាង Yoon បាន ចំណាតថ្នាក់ទី២ជាស្រីស្អាតកូរ៉េ ។

1. Choi Ji Woo:

 

1-choi-ji-woo

នាង Choi Ji Woo ជាតួកូរ៉េល្បី ជាងគេឆ្នាំ២០១៦-២០១៧ ។ នាង ស្អាតជាងគេក្នុងវិស័យភាពយន្តកូរ៉េ ទាំងមូល ។ ភាពជោគជ័យរបស់ នាងមាននៅក្នុងរឿង Winter Sonata, Beautiful Days, Stairway to Heaven ។ នាង
មានទេពកោសល្យ បុិនប្រសប់ សម្តែងយ៉ាងអស្ចារ្យ ។ នាងបានចំណាតថ្នាក់ទី១របស់កូរ៉េ ៕ ថាច់ យ៉ត


ចែករំលែក៖