ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ធបានរិះគន់អាជ្ញាធរក្រុង និងមន្ទីររ៉ែថាមពលខេត្តថា មិនបានជំរុញឲ្យអគ្គិសនីព្រះវិហារដាក់បំភ្លឺភ្លើងតាមផ្ទះ

ចែករំលែក៖

ខេត្តព្រះវិហារ: បង្គោលភ្លើងច្រូងច្រាង ខ្សែភ្លើងខ្វែងខ្វាត់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ដែលមានចំងាយជិត៤គីឡូម៉ែត្រ មិនទាន់មានភ្លើងប្រើប្រាស់នៅឡើយទេ ដែលពលរដ្ធបានរិះគន់ថាអជ្ញាធរក្រុងនិងមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារមិនបានជំរុញអោយអគ្គិសនីព្រះវិហារចុះតបណ្តាញចរន្តដើម្បីពលរដ្ធបានប្រើប្រាស់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះទេ ។

ពលរដ្ធជាច្រើនគ្រួសារ ដែលរស់នៅភូមិភារកិច្ចលិច និងភូមិហ្មសែត សង្កាត់បាលហាល ក្រុងព្រះវិហារ បាននាំគ្នាត្អូញត្អែរ និងរអ៊ូរទាំយ៉ាងខ្លាំងថា ក្រុមគ្រួសារគាត់ជាច្រើនខ្នងផ្ទះមិនទាន់បានភ្លើងប្រើប្រាស់ជាង៣០ឆ្នាំហើយ ។ ពួកគាត់បានរិះគន់ទៀតថា ពេលបានឃើញអាជ្ញាធរអគ្គិសនី និងអគ្គិសនីព្រះវិហារបានដើរលើកបង្គោលភ្លើងច្រូងច្រាងជាង៣ឆ្នាំហើយៗបន្តមកជិតមួយឆ្នាំចុងក្រោយនេះ ពលរដ្ធបានឃើញមន្រ្តីអគ្គិសនីបានដើរតបណ្តាញខ្សែភ្លើងខ្វែងខ្វាត់ ពួកគាត់មានការសប្បាយចិត្តណាស់ ផ្ទុយទៅវិញការទន្ទឹងរង់ចាំ បានត្រឹមតែអស់សង្ឃឹមតែប៉ុណោះ  ។

ពលរដ្ធបានសំណូមពរដល់លោកអភិបាលខេត្តព្រះវិហារថ្មីសូមលោកមេត្តាជួយជំរុញដល់អាជ្ញាធរជាប់ពាក់ព័ន្ធមេត្តាធ្វើយ៉ាងណាជួយជំរុញក្រុង និងមន្ទីររ៉ែ និងថាមពលចុះតបណ្តាញចរន្តដល់ពួកគាត់បានប្រើប្រាស់ផង បើមិនដូច្នេះទេ មិនដឹងថា ថ្ងៃណានឹងបានភ្លើងប្រើប្រាស់ទេ  ។

លោកនុត សោភ័ណ្ឌ អភិបាលក្រុងព្រះវិហារ ធ្លាប់បានជំរាបពលរដ្ធថា ពេលដែលបង្គោលភ្លើងអគ្គិសនីព្រះវិហារ បានលើក ហើយលោក នឹងជំរុញអគ្គិសនីចុះទៅតភ្ជាប់អោយពលរដ្ធបានប្រើប្រាស់ជាមិនខាន តែរហួតមកដល់បច្ចប្បន្ននេះ ភ្លើងនៅតែពុំទាន់បានដាក់អោយពលរដ្ធបានប្រើនោះទេ ។

ដោយឡែក លោកគង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា មិនទាន់បានសុំទំនាក់ទំនងនៅឡើយទេ តែកូនចៅបានឆ្លើយថា មេរវល់ទៅវត្តបាត់ហើយ  ៕ តុលាព្រះវិហារ

se-2 se se-1


ចែករំលែក៖