ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីបង្កើនក្រុមហ៊ុនសុវត្ថិភាពដើម្បីហោះហើរទៅកាន់អាមេរិក

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបង្កើនកម្រិតទៅជាក្រុមហ៊ុនដែលមានសុវត្ថិភាព ដើម្បីបានហោះហើរទៅកាន់អាមេរិក។ ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបង្កើនទៅជាកម្រិតទីមួយ គឺជាគម្រិតសុវត្ថិភាពបំផុត ក្រោយបានខិតខំអស់រយពេលជាងមួយទស្សវត្តកន្លងមក ។

សុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីគឺជាបញ្ហាដែលបានដក់ជាប់ក្នុងអារម្មណ៍អ្នកដំណើរ ដោយសារតែក្នុងរយៈពេលពីឆ្នាំ២០០១ដល់ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់យន្តហោះរហូតដល់ទៅ៤០លើក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។

សារព័ត៌មាន New york times បានដកស្រង់របាយការណ៍ពីអង្គការសហប្រជាជាតិបានប្រកាសថា មានតែ៦១ភាគរយប៉ុណ្ណោះ ដែលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីមានលក្ខណៈគ្រប់គ្រាន់ដើម្បីហោះហើរ បន្ទាប់គឺប្រទេសឡាវនិងមីយ៉ានម៉ា ។ ទស្សនាវដ្តីNational Interest បានផ្សាយថា សុវត្ថភាពហោះហើររបស់អាកាសចរណ៍ឥណ្ឌូនេសីស្មើ និងប្រទេសក្រីក្រ ដូចជា យ៉េម៉ែន សូម៉ាលី ឬ អាហ្វហ្គានិស្ថាន។

ចំណុចទាំងនោះហើយបានជាអាមេរិកហាមប្រាមហោះហើរចូលទៅក្នុងទឹកដីអាមេរិកជាងមួយទសវត្សរ៍កន្លងមក។ ប៉ុន្តែចាប់តាំងពីខែសីហា ឆ្នាំ២០១៦ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ីទទួលបានការហោះហើរទៅកាន់អាមេរិក ក្រោយបានបង្កើនទៅជាកម្រិត ទីមួយនៃសុវត្ថិភាព ។ ក្រៅពីអាមេរិក អឺរ៉ុបក៏បានលុបចោលទណ្ឌកម្មបម្រាមហោះហើរផងដែរ ដល់ក្រុមហ៊ុន អាកាសចរណ៍ចំនួន៣របស់ឥណ្ឌូនេស៊ី៕ ម៉ែវ សាធី

dwe


ចែករំលែក៖