ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ស្រុកមោងប្ញស្សីទន្ទឹមដែលពលរដ្ឋចោទប្រកាន់ប្រធានសហគមន៍នេសាទម្នាក់ជាអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឧបករណ៍នេសាទហាមឃាត់ខុសច្បាប់របស់ច្បាប់ជលផល រួមមានសាច់មងក្រឡាញឹក បណរ៉ាវ ប្រវែងជាង១ពាន់ម៉ែត្រ ឡុកសម្រាប់ចាប់ត្រី ២ និងបង្គោល៣៥៧ដើម ដែលឈ្មួញខិលខូច ប្រើប្រាស់ដាក់នេសាទយកត្រីនៅរដូវត្រីពងនៅដងស្ទឹង ដែលមានព្រៃលិចទឹកត្រូវបានសមត្ថកិច្ចចម្រុះស្រុកមោងប្ញស្សី បានចេញប្រតិបត្តិការបង្រ្កាបលើកដំបូងក្នុងរដូវហាមឃាត់ត្រីពង ក្នុងចំណុចអណ្តូងប្រវឹក ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា បទល្មើសនេសាទខុសច្បាប់ក្នុងរដូវត្រីពង ក្នុងខេត្តបាត់ដំបង បានកើតឡើងយ៉ាងពេញបន្ទុក គេពុំទាន់ឃើញមានសមត្ថកិច្ចរឺមន្រ្តីជំនាញជលផលខេត្តបាត់ដំបងចេញទៅបទប់ស្កាត់ និងបង្រ្កាបឱ្យមានប្រសិទ្ធភាពនៅឡើយនោះទេ ខណៈដែលប្រជាពលរដ្ឋនាំគ្នាសំដែងចេញនូវការព្រួយបារម្ភពីភាពបាត់បង់ធនធានមច្ឆាជាតិរបស់រដ្ឋកំពុងរងការបំផ្លិចបំផ្លាញពីសំណា់ក្រុមឈ្មួញខិលខូចប្រើប្រាក់ឧបករណ៍នេសាទខុសច្បាប់នៅរដូវត្រីពងកូន ។

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់បានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ទន្ទឹមនិងការចុះបង្រ្កាបរបស់សមត្ថកិច្ចចម្រុះទៅលើឧបករណ៍នេសាទខុសច្បាប់ទាំងនោះ នៅពេលនោះគេដាក់ការសង្ស័យនិងចោទប្រកាន់ទៅលើប្រធានសហគមន៍នេសាទម្នាក់ឈ្មោះ អាន ជឿន ជាប្រធានសហគមន៍នេសាទក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ហើយ មកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅចំណុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ។

សកម្មភាពនៃការប្រព្រឹត្តបទល្មើសខុសច្បាប់ពីសំណាក់ប្រធានសហគមន៍រូបនោះត្រូវគេដាក់ការសង្ស័យអាច មានការឃុបឃិតនិងបើកភ្លើងខៀវពីរដ្ឋបាលជលផលសង្កាត់មោងប្ញស្សីទើបប្រធានសហគមន៍រូបនោះធ្វើសកម្មភាពដាក់ឧបករណ៍នេសាទខុសច្បាប់បានយ៉ាងរលូន។

ខណៈដែលសមត្ថកិច្ច ចម្រុះចុះទៅបង្រ្កាបបទល្មើសនេសាទនៅចំណុចខាងលើនោះដែរ សមត្ថកិច្ចបានទំនាក់ទំនង ទៅសង្កាត់រដ្ឋបាលជលស្រុកមោងប្ញស្សី ឱ្យចូលរួមសហការចុះបង្រ្កាបជាមួយគ្នានោះផងដែរបែរជា សង្កាត់រដ្ឋបាលជលផលមោងប្ញស្សី មានភាពរារ៉ែក ហើយឆ្លើយថាជាប់រវល់មិនបានចុះទៅនោះទេ ។សមត្ថកិច្ចចម្រុះក៏បានរាយការណ៍និងសុំគោលការណ៍ពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្ត លោកអភិបាលរងខេត្តបានបញ្ជាឱ្យសមត្ថកិច្ចចម្រុះចុះបង្រ្កាបតែម្តង។ជុំវិញបញ្ហាការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មានយើងមិនអាច រកការសុំបំភ្លឺបានទេពីលោក អាន ជឿន ប្រធានសហគមន៍នេសាទក្បាលតោល ។

ចំណែកលោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបង បានបំភ្លឺបដិសេដ្ឋឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា នេះថា មន្រ្តីជលផលរបស់លោក មិនបានទទួលទូរស័ព្ទពីសមត្ថកិច្ច ណាម្នាក់ឱ្យចូលរួមសហការបង្រ្កាបបទល្មើសនេសាទនោះទេ។លោកថាមន្រ្តីជលផលតែងតែត្រៀមខ្លួនក្នុងការចុះបទ់ស្កាត់និងបង្រ្កាបរាល់បទល្មើសនេសាទខុសច្បាប់ក្នុងដែនដីខេត្តបាត់ដំបង ហើយក៏មានគម្រោងបន្តចុះទប់ស្កាត់បង្រ្កាបបទល្មើសនេសាទជាបន្តបន្ទាប់នៅកន្លែងផ្សេងទៀត។

លោកទទួលស្គាល់ថា ប្រធានសហគមន៍នេសាទក្បាលតោល នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ឈ្មោះ អាន ជឿន ពិតជាធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នោះមែន លោកកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតដើម្បីចាត់វិធានការ ៕ សំ វិច្ឆិកា

img_4157 img_4151 img_4152 img_4153 img_4154


ចែករំលែក៖