ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករប្រគល់ថវិកាជាង៤ពាន់ដុល្លារបានពីកម្មវិធីប្រគំតន្ត្រីជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ថវិកាប្រមាណ៤៦០០ដុល្លារ បានមកពីកម្មវិធីតន្រ្តីសប្បុរសធម៌ ដែលសហការដោយក្រុមសិល្បករ នៃក្រុមតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុនត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផា៤ ជិតរមណីយដ្ឋានវត្តភ្នំក្រោមវត្តមានផលិតករ សិល្បករតំណាងសប្បុរសជនជាដើម ។

សិល្បករ ដែលបានចូលរួមកម្មវីធីនេះ រួមមានលោក កុយ ស៊ីឌឿន កញ្ញាទេព បូព្រឹក្ស, កញ្ញាពេជ្រ អាវីហ្សា, កញ្ញា ស្រីពៅ មុខឈើ, កញ្ញា ថនស្រីណៃ,អ្នកនាងមាស សម្ផស្ស, អ្នកនាងស៊ុន ណារីម៉ូនីកា អ្នកនាងប៉េងប៉ោងលោកគន់ រៀមរតនៈនិងតារាល្បីៗជាច្រើននាក់ទៀត បានប្រគល់ថវិការបស់មូលនិធិនិស្សិតពេទ្យន័រតុនចំនួន៤៦៩៤ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផានារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ជិតវត្តភ្នំ ។ ថវិកាដែលតារាល្បីៗ បានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានោះ គឺបានមកពីមូលនិធិរបស់និស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុនដែលរៃអង្គាសពីការរៀបចំកម្មវិធីតន្រ្តីសប្បុរសធម៌កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

ទោះជាយ៉ាងណា តំណាងក្រុមការងាររៀបចំកម្មវិធីសប្បុរសធម៌ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមកនេះ លោកផាត់ តារារដ្ឋបានសម្តែងការសោកស្តាយ ដែលថវិកាទទួលបានលើកនេះ មិនបានច្រើនតាមការរំពឹងទុក ដោយសារតែ មានភ្លៀងនៅពេលរៀបចំកម្មវិធី ។ តែក្រុមការងារបានប្រកាសថា កម្មវិធីសប្បុរសធម៌មួយនេះ នឹងរៀបចំជាថ្មីម្តងទៀត នៅខែមេសា ឆ្នាំ២០១៧ ដោយកម្មវិធីគ្រោងរៀបចំនៅពេលខាងមុខនេះមានទ្រង់ទ្រាយធំជាងមុន និងមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗជាច្រើននាក់ចូលរួមផងដែរ ។

កញ្ញាទេព បូព្រឹក្ស តារាចម្រៀងពេញនិយមក្នុងស្រទាប់យុវវ័យ បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាបានចូលរួមសកម្មភាពមនុស្សធម៌ បានច្រើនដងមកហើយ ដោយនេះ ជាឱកាសទី១ បានចូលរួមសហការជាមួយក្រុមនិស្សិតពេទ្យន័រតុនដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ឋបុប្ជា ។ បើទោះកាលពីពេលប្រគំតន្ត្រីនាងត្រូវសម្តែងទាំងភ្លៀង ក៏ពេញចិត្តជួយពេញទំហឹងឲ្យតែពាក់ព័ន្ឋនឹងការជួយកុមារកម្ពុជាជាច្រើន ដែលត្រូវការការព្យាបាលពីមន្ទីរពេទ្យនេះ ខណៈដែលមន្ទីរពេទ្យនៅមានការខ្វះខាតផ្នែកថវិកានោះ ។

តំណាងក្រុមគ្រូពេទ្យ ដែលបានចូលរួមទទួលថវិកាពីសិល្បករ និងនិស្សិតពេទ្យបានបញ្ជាក់ដែរថា មន្ទីរពេទ្យគន្ឋបុប្ជា នៅតែត្រូវការថវិកាជាចាំបាច់ជួយដល់កុមារ ដែលមកព្យាបាលជំងឺមានគ្រប់ទិសទី ។ នេះជាទឹកចិត្តមួយដែលសិល្បករខ្មែរបានរួមគ្នារិះរកគំនិតល្អៗជួយសង្គមមិនត្រឹមតែជាអ្នកផ្តល់ក្តីសប្បាយនោះទេ សូម្បីតែការងារមនុស្សធម៌ ក៏មានទឹកចិត្តជួយគ្នា ។ ខាងមន្ទីរពេទ្យ សូមសរសើរដល់តារាទាំងអស់ ក៏ដូចជាអរគុណដល់សាកលវីទ្យាល័យន័រតុន និងអ្នករៀបចំកម្មវិធីទាំងមូលដែលបាននាំជំនួយជាថវិកាសម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យនេះ៕ វឌ្ឍនា

aes-2

aes-5

aes-1

aes-3

aes-17 aes

aes-4

aes-8 aes-9 aes-10 aes-11 aes-12 aes-13
aes-15 aes-16

aes-7

aes-14

aes-6


ចែករំលែក៖