ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ករណីក្រឡាប់រថយន្តនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់ស្លាប់និង២នាក់រងរបួសធ្ងន់ក្នុងហេតុកាណ៍គ្រោៈថ្នាក់ចរា ចរណ៍ក្រឡាប់រថយន្ដបណ្ដាលមកពីអ្នក បើកបរសង្ស័យងងុយដេក។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង២និ៥៥នាទីរសៀល ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់។

តាបប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យ ដឹងថា រថយន្តដឹកត្រីម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស លាយខៀវ ពាក់ស្លាកលេខសៀមរាប 3A-1837បើកពីជើងទៅត្បូងមកដល់កន្លែងកើតហេតុអ្នកបើកបរងងុយដេកបណ្ដាលឲ្យរថយន្ដធ្លាក់ផ្លូវក្រឡាប់តែម្ដង។ អ្នកបើកបរឃើញស្ថានភាពមិនល្អក៏រត់បាត់ស្រមោលដោយបន្សល់ទុក តែអ្នករងរបួសនិងអ្នក ស្លាប់មានឈ្មោះ តឹង តន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្លាប់ នៅកន្លែងកើតហេតុ, និងម្នាក់ឈ្មោះ ខឿន ខៃ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ ឃុំជា មួយគ្នា រងរបួសធ្ងន់ និងឈ្មោះ ហេងស៊ីម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជា មួយគ្នា របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។

ចំណែកសាកសពបងប្អូនយកទៅធ្វើ បុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី

abc-2 abc abc-1


ចែករំលែក៖