ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ‌‌ ហាស្សាន់ ការវិលមកវិញរបស់សាសនិក ‌ឥស្លាម ក្នុងភារកិច្ចបុណ្យហាជ្ជីនៅក្រុងម៉ាកះ អារ៉ាប៊ីសាអូឌីត នឹងនាំមកនូវសុខសន្ដិភាព គោរពប្រណិប័តន៍តែអំពើល្អក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ការវិលមកវិញរបស់សាសនិក ‌ឥស្លាម ក្នុងភារកិច្ចបុណ្យហាជ្ជីនៅក្រុងម៉ាកះ អារ៉ាប៊ីសាអូឌីត ចំនួន ៨០០នាក់ ឆ្នាំនេះ គឺជាកាតបកិច្ចទី៤ ទទួល បានបុណ្យខ្ពង់ខ្ពស់ និងនាំមកនូវ សុខសន្ដិភាព ធ្វើឲ្យមនុស្ស គ្រប់រូបគោរពប្រណិតប័តន៍ ប្រព្រឹត្ដតែអំពើល្អ នៅក្នុងសង្គម លោក ‌‌‌‌អូស្មាន‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ បានបញ្ជាក់បែបនេះ ក្នុងឱកាស ទទួលស្វាគមន៍ការវិល មកដល់មាតុប្រទេសវិញពីសំណាក់ សាសនិក ឥស្លាម១០៩រូបដំណាក់កាលទី១ ‌‌ ដែលស្នាក់នៅ បំពេញ ភារកិច្ចបុណ្យហាជ្ជី ចំនួន៣៦ថ្ងៃ ក្នុងចំណោមអ្នក ទាំង‌‌‌‌‌ ‌‌‌‌៨០០អ្នក ដែលបានទៅបំពេញកាតព្វកិច្ចនៃពិធីបុណ្យ‌‌ឆ្នាំ ២០១៦នេះនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ដំណាក់កាលទី ២ទី៣ នឹងអញ្ជើញដល់ជាបន្តបន្ទាប់ ដែលអ្នករាល់គ្នាបានសេចក្តី សុខសប្បាយ និងសុវត្ថិភាពជាធម្មតាថែមទាំង បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពជោគជ័យ ។

ជំនួបនេះធ្វើឡើងជាពីរដំណាក់ កាល ខណៈដំណាក់កាលទី១នៅអាកាសយាន ដ្ឋាន អន្តរជាតិម៉ាឡេស៊ី មុននិងការ ចេញដំណើរបន្តជើងហោះហើរបស់លោករដ្ឋមន្រ្តីប្រតិភូ បន្ទាប់ពីបញ្ចប់កិច្ចការនៅ ប្រទេសម៉ាឡេស៊ី ស្របពេលដែល បងប្អូនអ្នកដែលទើបតែបញ្ចប់ភារកិច្ចធ្វើ បុណ្យហាជ្ជី ក៏ត្រូវចុះចតនៅម៉ាឡេស៊ី ដើម្បីបន្តជើងហោះតែមួយជាមួយគ្នា ហើយទី២ នៅពេលដែលអញ្ជើញ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៤ តុលា ឆ្នាំ ២០១៦នេះ ។ ជំនួសមុខឲ្យ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកអូស្មាន ហាស្សាន់ បានជូនព រដល់សាសនិកទាំងឡាយ ដែលបាន បំពេញភារៈកិច្ចរបស់ខ្លួន សូមអោយទទួលបានបុណ្យកុសល្យ និងការអនុវត្តបានដ៏ត្រឹមត្រូវទៅតាមគន្លងក្រិតក្រមរបស់ឥស្លាម លោកក៏បួងសួងពីព្រះអល់ឡោះអោយជួយថែរក្សាសុវត្ថភាពជូនបងប្អូនប្រមាណជិតត៧០០នាក់ផ្សេងទៀត ដែលនឹងបន្តដំណើរមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀតបានទទួល នូវសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោក ក៏បានផ្តាំផ្ញើរសួរសុខទុក្ខនិងសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ទៅដល់សាសនិកទាំងឡាយដែលបានបញ្ចប់ភារកិច្ចរបស់ខ្លួន និង សេចក្តីនឹករលឹកដល់បងប្អូនសាច់ញាតិជាច្រើនកុះករដែលអញ្ជើញមកទទួលបងប្អូន ក្រុមគ្រួសាររបស់ខ្លួននោះផងដែរ។

លោកអូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើ ក្រើនរំលឹកដល់បងប្អូនទាំងឡាយ អ្នកដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតទេ សូមមេត្តារួសរាន់អញ្ជើញទៅចុះឈ្មោះឆ្នោត នៅតាមបណ្តាសាខាកា រិយាល័យបោះឆ្នោតដែលនៅជិតខ្លួន ជា ពិសេសនៅមណ្ឌល ដែលលោកអ្នកគ្រោងនឹងអញ្ជើញបោះឆ្នោតនៅ ទីនោះតែម្តង ៕ សំរិត

image10 image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖