ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាស្នើឲ្យចិនជួយពង្រឹងសមត្ថភាពវិស័យអធិការកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យចិនជួយកម្ពុជាលើវិស័យអធិការកិច្ច ដើម្បីជំរុញឲ្យការអនុ វត្តវិស័យនេះកាន់តែមានឥទ្ធិពលនិងប្រសិទ្ធិភាពខ្ពស់ពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យចំទិសដៅ។

ក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៣ ខែតុលា នេះរវាងលោកស្រីឧបនាយក រដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចជាមួយ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូត ថ្មីរបស់មិត្តចិនប្រចាំនៅកម្ពុជាបានជំរុញឲ្យភាគីចិនពន្លឿនការរៀប ចំនីតិវិធីដើម្បីឈានទៅចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចកម្ពុជាជាមួយនឹងក្រសួងត្រួតពិនិត្យ នៃសាធារណៈរដ្ឋប្រជាមានិតចិននាពេលឆាប់ៗនេះ ។

តាមការបញ្ជាក់ឲ្យដឹងពី លោកចាប សុថារិទ្ធ អ្នកនាំពាក្យខុទ្ទការ ល័យលោកជំទាវឧបនាយករដ្ឋ មន្រ្តីថា ៖ ការពន្លឿនចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាជាមួយនឹងក្រសួងត្រួតពិនិត្យនៃសាធារណៈរដ្ឋប្រជាមានិតចិននេះគឺដើម្បីឲ្យភាគីចិនចាត់បញ្ជូនមន្រ្តីជំនាញមកជួយពង្រឹងការងារអធិការកិច្ចដល់កម្ពុជាដើម្បីជំរុញឲ្យកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសស្របតាមដំណើការលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ លោកបន្តថា ភាគីចិនមិនត្រឹមតែជួយលើបច្ចេកទេសប៉ុណ្ណោះទេ គឺគ្រោងផ្តល់ ជំនួយជាសម្ភារៈ និងដំណើរទស្សនៈកិច្ចសិក្សារបស់មន្រ្តីជំនាញកម្ពុជាទៅស្វែងយល់ពីបទពិ សោធន៍ការងារនៅឯប្រទេសចិនផងដែរ ។

លោកអៈអាងថា កម្ពុជាចាំបាច់ណាស់ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិនេះ ខណៈដែរវិស័យអធិការ កិច្ចនៅប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍប្រទេសឲ្យមានការ រីកចំរើន ហើយម្យ៉ាងទៀតកម្ពុជាក៏កំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចដែលទាម ទារឲ្យមានការចូលរួមផ្តល់បទពិសោធន៍និងបច្ចេកទេសពីបណ្តាប្រទេសដែលមានការរីកចំរើន លើវិស័យនេះ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយអាចទទួលយក បានទាំងអស់គ្នា។

លោកជាំង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសន្យានឹងជួយពន្លឿនឲ្យមានការចុះហត្ថលេខា រវាងក្រសួងស្ថាបន័ទំាង២នៅពេលឆាប់ៗនេះ ខណៈដែលភាគីទំាង២បានធ្វើសេចក្តីព្រាងស្តីពី កិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋ សភា និងអធិការកិច្ចកម្ពុជាជាមួយនឹងក្រសួងត្រួតពិនិត្យនៃសាធារណៈរដ្ឋប្រជាមានិតចិន រួចរាល់ហើយនោះ។

សូមបញ្ជាក់ថា ៖ ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចមានភារកិច្ចធ្វើ អធិការកិច្ចលើគ្រប់វិស័យសំដៅបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹង អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។ បន្ថែមពីនេះទៀត ការងារអធិការកិច្ចបានផ្តោតសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គ្រប់គ្រងរដ្ឋបាល សាធារណៈ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទទួលពាក្យបណ្តឹង តវ៉ា បរិហា និងអង្កេតស្រាវជ្រាវ និងតាមដានការអនុវត្តច្បាប់។ ចំណែកវិស័យទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា ដែលផ្តោតលើការកសាង និងចូលរួម កសាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិនានា ព្រមទាំងការផ្សព្វផ្សាយច្បាប់ដែលមានជាធរ មានជូនដល់ប្រជាពលរដ្ឋសំដៅ លើកកម្ពស់ការយល់ដឹងពីវិស័យច្បាប់ និងការគោរពច្បាប់ឲ្យ បានទូលំទូលទូទាំងប្រទេស ៕ សំរិត

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖