ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់ដើរដូរលុយដុល្លារក្លែងក្លាយតាមវត្តអារ៉ាម 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកភ្នំក្រវាញ ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានស្ត្រីម្នាក់ដើរដូរលុយក្លែងក្លាយតាមវត្តអារ៉ាម ។ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំក្រវាញបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជុំ វណ្ណនី អាយុ ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចខាងលើបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនស្ដ្រីសង្ស័យរូបនេះបានរកឃើញលុយក្រដាស់ ១០ និង ១០០ដុល្លារចំនួន ៨៦០០ (ក្លែងក្លាយ), លុយខ្មែរមួយចំនួន ព្រមទាំងគ្រឿងអល័ង្កាមួយចំនួនធំទៀត ស្ដ្រីសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ក្នុងអំឡុងថ្ងៃទី២០ជាង (មិនចាំថ្ងៃ) ខែកញ្ញា ឆ្នាំ២០១៦ គាត់បានធ្វើសកម្មភាព ទី១-នៅវត្តថ្លុកដង្កោ ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ដោយគាត់យកលុយចំនួន ៣០ដុល្លារក្លែងក្លាយទៅចូលបុណ្យ រួចយក្រដាស់ ១០០ដុល្លារក្លែងក្លាយដូរយកលុយខ្មែរចំនួន ៤០ម៉ឺនរៀល បន្ទាប់មកស្ដ្រីសង្ស័យរូបនេះ បានធ្វើសកម្មភាពជាលើកទី២ នៅវត្តបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ដោយគាត់យកលុយខ្មែរចំនួន ៥០០០រៀល ទៅចូលបុណ្យ រួចយកក្រដាស់ ១០០ដុល្លារក្លែងក្លាយដូរយកលុយខ្មែរចំនួន ៤០ម៉ឺនរៀល លុះដល់ថ្ងៃចាប់ខ្លួនខាងលើបានធ្វើសកម្មភាពនៅវត្តព្រែក ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ដោយគាត់យកក្រដាស់ ៥០ដុល្លារក្លែងក្លាយ និងលុយខ្មែរចំនួន៥០០០រៀល ទៅចូលបុណ្យ រួចគាត់យកក្រដាស់ ១០០ដុល្លារចំនួន២សន្លឹកក្លែងក្លាយដូរយកលុយខ្មែរចំនួន ៨០ម៉ឺនរៀល ក៏ត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួនតែម្ដង ។

ប្រភពដដែលបន្តទៀតថា ចំពោះស្ដ្រីសង្ស័យ និងវត្ថុតាងលុយដុល្លារក្លែងក្លាយ គ្រឿងអល័ង្កាក្លែងក្លាយ ព្រមទាំងលុយខ្មែរមួយចំនួន សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី ៕ ប៉ឹម ពិន

 

photo_2016-09-25_14-31-09 photo_2016-09-25_14-30-37 photo_2016-09-25_14-30-52 photo_2016-09-25_14-31-03


ចែករំលែក៖