ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តដេញបុកមនុស្សជាបន្តបន្ទាប់បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់៥នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសឈាមក្តៅម្នាក់ បានបើករថយន្តដេញបុកមនុស្សទាំងកម្រោលបណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែង និងរបួសធ្ងន់៥នាក់បន្ថែមទៀត នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវចែកជា៤ ផ្ទះផេងហួ បុករះរហូតដល់ស្ពានទឹកថ្លាតែម្តង ។

លោកវរៈសេនីយ៍ត្រីភឿក ព្រហ្ម មេបញ្ជការស្តីទីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជាក់ថា តាមព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ  មានឃាតកឈាមក្តៅម្នាក់ ឈ្មោះ ជ្រេងសំណាង ភេទប្រុស អាយុ៣១ឆ្នាំ ធ្វើការនៅនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើករថយន្តម៉ាកតូយូតាហាយទ្រីត ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ ២Z៥១៩៩ បើកចេញពីសែសិន ឆ្ពោះចូលមកទីរួមខេត្តបន្ទាយមានជ័យ លុះបើកមកដល់ចំណុចរង្វង់មូល ស្រីគ្រប់លក្ខ័ណបានបញ្ចូលលេខកុងទ័រដល់ជាង១០០ទាំងកំហឹងបានបើកទៅបុកស្ត្រីម្នាក់ពោះធំ៣ខែ បើកម៉ូតូចេញពីផ្សារសិរីសោភ័ណ ពេញទំហឹងនៅចំណុចផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្ត្រីនោះធ្លាយពោះវៀន របួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យធ្វើការសង្គ្រោះភ្លាមៗផង ។

លោកភឿក ព្រហ្ម បានបញ្ជាក់ទៀតថា រថយន្តហាយទ្រីតនោះក្រោយពីបុកស្រ្តីនោះ ហើយក៏បន្ថែមល្បឿនទៀត ក៏ទៅបុកនិងម៉ូតូ១ និងរថយន្ត១គ្រឿងបន្ថែមទៀតខ្ទេចអស់នៅចំណុចលើស្ពានថ្មទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៤បន្ថែមទៀតនៅនិងកន្លែងកើតហេតុតែម្តង។លោកភឿកព្រហ្មបានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានរថយន្តរបស់អាវុធហត្ថដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិតភ្លាមៗផងដែរ ។

ចំណែកសពជនរងគ្រោះត្រូវបានសមិត្ថកិច្ចរង់ចាំឲ្យក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង។គួបញ្ជាក់ផងដែរថាអំពើឃាតកម្មដែលរថយន្តបុកមនុស្សស្លាប់និងរបួសស្រស់ៗនេះមិនដឹងថាឃាតករឈាមក្តៅនោះមានមូលហេតុអ្វីនិងជាមនុស្សប្រភេទណានោះឡើយ ។

រហូតមកដល់ព្រឹកនេះថ្ងៃទី៣ខែតុលាឆ្នាំ២០១៦នេះមិនដឹងថាឃាតករឈាមក្តៅនោះមានឈ្មោះអ្វីនិងអ្នកស្លាប់និងរបួសមានឈ្មោះអ្វីនោះទេព្រោះ នគរបាលចរាចរណ៍ទាំងអស់កំពុងស្រាវជ្រារកអ្នកបើកបររថយន្តបង្ករមកចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

 

fe 2 3


ចែករំលែក៖