ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡើងជោកជាំជិះម៉ូតូទៅបុករ៉ឺម៉ក់ម៉ូតូ ដែលកំពុងដឹកភ្ញៀវបណ្ដាលឲ្យក្រឡាប់ និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ស្រវឹងស្រា បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយរេចង្កូតពេញផ្លូវជ្រុលទៅបុករ៉ឺម៉ក់ម៉ូតូដែលកំពុងដឹកភ្ញៀវបណ្ដាលឲ្យរ៉ម៉ក់ម៉ូតូក្រឡាប់ផ្អៀងជើង ហើយធ្វើឲ្យភ្ញៀវម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសាលមហោស្របចតុមុខ តាមបណ្ដោយផ្លូវព្រះសុធារុស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាម្ចាស់រ៉ឺម៉ក់ម៉ូតូបានដឹកភ្ញៀវ៤នាក់ មកពីកោះពេជ្រ ដើម្បីទៅលេងមុខវាំង ដោយបើកបរតាមបណ្ដោយព្រះសុធារុសក្នុងទិសដៅពីជើងទៅត្បួង ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានយុវជនពីរនាក់ស្រវឹងស្រាឡើងជោគជាំ បានជិះម៉ាកហង់ដាឌ្រីម ស៊េរី២០១១ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1AX.9307 ជិះឌុបគ្នាក្នុងល្បឿនលឿន និងទិសដៅបញ្ច្រាសគ្នា ហើយរេចង្កូតពេញផ្លូវតែម្ដង ក៏ជ្រុលមកបុករ៉ឺម៉ក់ម៉ូតូចំពីមុខសណ្ដោងរ៉ឺម៉ក់ បណ្ដាលឲ្យរ៉ឺម៉ក់ម៉ូតូក្រឡាប់ប៉ើងជើង ចំណែកឯម៉ូតូបង្ករងការខូចខាតខាងមុខទាំងស្រុង និងធ្វើឲ្យភ្ញៀវដែលជិះក្នុងរ៉ឺម៉ក់ម៉ូតូរងរបួសធ្ងន់ម្នាក់ ឯ3នាក់ទៀតរងរបួសស្រាល។ ដោយឡែកអ្នកបើកបររ៉ម៉ក់ម៉ូតូនិងអ្នកជិះម៉ូតូបង្ករងរបួសស្រាល។

ក្រោយពីកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់នោះ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន រីឯរ៉ឺម៉ក់ម៉ូតូនិងម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចជំនាញ់ខណ្ឌធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ

img_8518 img_8500 img_8502 img_8509 img_8514


ចែករំលែក៖