ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះទៅជួយក្មេងៗ៣នាក់កំពុងលង់ទឹកតែអកុសលលង់ស្លាប់ខ្លួនឯងវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្លាប់ ខណៈចុះជួយក្មេងៗ ប្រុស៣នាក់កំពុងលង់ ទឹកដើម្បីសង្គ្រោះ អកុសលលង់ស្លាប់ខ្លួន ឯងនៅនឹងកន្លែងកើតហេតុ។

ករណីលង់ទឹកស្លាប់នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានកោះរលួស ស្ថិតនៅភូមិ រោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ។

មន្ត្រីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះស សី អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។ ចំណែកក្មេង ប្រុសទាំង៣នាក់នោះមានអាយុប្រហែល ៧-៨ឆ្នាំ មិនមាននរណាម្នាក់ស្លាប់នោះទេ។

តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុមានក្មេងជាច្រើននាក់បាននាំគ្នាមុជទឹកលេងនៅ កន្លែងកើតហេតុ គ្រានោះមានក្មេងប្រុស ៣នាក់បានលង់ទឹក។ ឃើញដូច្នេះជនរងគ្រោះ បាន ស្ទុះចុះទៅជួយក្មេងៗទាំងនោះ។ ប្រភពបានបន្តថា បន្ទាប់ពីជនរងគ្រោះជួយ ក្មេងបានសម្រេចហើយ ស្រាប់តែលង់ទឹក ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុតែម្តងដោយសង្ស័យអស់កម្លាំងឬរមួលក្រពើ ដោយសារខំជួយក្មេងទាំង៣នាក់នេះ។

មន្រ្តីខាងលើបានឲ្យដឹងដែរថា ក្រោយ ពេលកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ នៅកន្លែងកើតនិងរាវរកជនរងគ្រោះស្រង់ មកលើគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើ បុណ្យតាមប្រពៃណី៕ សហការី

untitled-1


ចែករំលែក៖