ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនដល់ចំណុចផ្លូវកែងជ្រុលបុកពីក្រោយរថយន្ត​រងរបួស២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ម៉ូតូមួយគ្រឿងធ្វើដំណើរដោយមនុស្ស២នាក់ ក្នុងល្បឿនលឿន លុះទៅដល់ចំណុចផ្លូវបំបែកជា៣ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងបណ្តាលឲ្យដួលម៉ូតូសន្លប់មនុស្ស២នាក់នៅកន្លែងកើតហេតុ ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ មុខសាលាវិទ្យាល័យអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំងពី២នាក់ ឈ្មោះ ផេង ពាវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ខៀវ អ៊ុំពូឡូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ទាំងពីរនាក់មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១M-១៨៨៥ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជ្រុលបុករថយន្ត ម៉ាក វីកូ (Vico) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ១ N-០៤៩៤ បើកបរដោយឈ្មោះ អឹម សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែកបើកបរស្របទិសគ្នាពេញទំហឹងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែករថយន្ត មន្ត្រីនគរបាលចរាចរណ៍សម្រួលនៅកន្លែងកើតហេតុ រីឯម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិនរង់ចាំដោះស្រាយតាមក្រោយបន្តទៀត ៕  ស សារ៉េត

 

 

9 1 2 3 4 5 6 7 8


ចែករំលែក៖