ព័ត៌មានទាន់ហេតុការណ៍៖

លោកឈឿង ចាន់ធាង អភិបាលស្រុកកូនមុំរងការរិះគន់ពីក្រុមប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តរតនគីរី៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវលំមួយខ្សែរងការខូចខាតអស់ទាំងស្រុងនៅស្រុកកូនមុំ ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំ បានរិះគន់ទៅលើអាជ្ញាធរស្រុកថា មិនបានយកចិត្តទុកដាក់ និងជួសជុលផ្លូវជូនដល់ប្រជាពលរដ្ឋក្នុងស្រុក ផ្លូវក្រាលគ្រួសក្រហម ដែលមានទំហំ ទទឹងប្រមាណជាង៨ម៉ែត្រ បណ្តោយ២០គីឡូម៉ែត្រ និងតផ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ឆ្ពោះទៅព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែងត្រូវបានរងកាខូចខាតយ៉ាងធ្ងន់ ។

ប្រជាពលរដ្ឋក្នុងស្រុកមានប្រមាណជាង២០០គ្រួសារបានរិះគន់ទៅលើអាជ្ញាធរស្រុកថា ផ្លូវមួយខ្សែនេះ ដែលរងការខូចខាតខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅស្រុកកូនមុំបានឲ្យដឹងថា ពលរដ្ឋជាង២០០គ្រួសារអាស្រ័យលើផ្លូវនះបានជួបការលំបាក ធ្វើដំណើរយ៉ាងធ្ងន់ ពលរដ្ឋរស់ក្នុងស្រុកខាងលើនេះ កំពុងទទូចសុំឲ្យអាជ្ញាធស្រុកជួយសម្រួល និងដោះស្រាយជួសជុលផ្លូវក្រាលគ្រួសក្រហមខាងលើជូនដល់ពួកគាត់ទាំងអស់គ្នានេះផង ។

ជុំវិញករណីរិះគន់ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ-ឃំុខាងលើ លោក ឈឿង ចាន់ធាង អភិបាលស្រុកកូនមុំ បានឲ្យដឹងថា លោកដឹងហើយ ។

នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ លោកនឹងកោះហៅមន្ត្រីក្រោមឱវាទប្រជុំ ឬក៏ឲ្យមេឃុំត្រពាំងក្រហមទទួលខុសត្រូវរឿងជួសជុលផ្លូវខាងលើនេះ ឬក៍ជំរាបខាងមន្ទីសាធារណការខេត្ត ឲ្យជួយសម្រួលផ្លូវលំមួយខ្សែនេះផងដែរ ។

លោកបានបន្តទៀតថា លោកឯម អឿន មេឃុំត្រពាំងក្រហមស្រុកកូនមុំ មិនដែលមានរបាយការណ៍ឲ្យលោកទេ ពាក់ព័ន្ធបញ្ហាផ្លូវខាងលើនេះ ទើបលោកមិនដឹងថា មានផ្លូវលំក្រាលគ្រួសក្រហម(ផ្លូវចាស់)ខាងលើនោះខូចយ៉ាងដូច្នេះទេ ។

លោក ស៊ុន ប៉ូលីន ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី ជុំវិញបញ្ហាខាងលើអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកបានឡើយ ។

ចំណែកលោក ឯម អឿន មេឃុំត្រពាំងក្រហមស្រុកកូមុំ បានបញ្ជាក់ប្រាប់ដឹងថា ផ្លូវគ្រួសក្រហមដែលមានទីតាំងស្ថិតនៅភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហមខាងលើងនេះ លោកមិនអាចទទួលជួសជុលបានទេ លោកថា លោកទទួលជួសជុលបានត្រឹមតែផ្លូវចូលទៅតាមភូមិ-ឃុំតែប៉ុណ្ណោះ ប៉ុន្តែផ្លូវក្រាលគ្រួសក្រហមខាងលើនេះ គឺជាផ្លូវខ្នាតធំ ផ្លូវគំរោងរបស់រដ្ឋ គឺលើសពីសម្ថភាពដែលលោកធ្វើបាន ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើ បានដាក់ការសង្ស័យថា ផ្លូវគ្រួសក្រហមស្រុកកូនមុំខាងលើ សង្ស័យមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត អភិវឌ្ឍន៍ខ្វះបច្ចេកទេស ទើបបានមិនមានគុណភាពបែបនេះ៕ វុទ្ធឦសាន

4 1 2 3

 


ចែករំលែក៖