ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើ​សកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចបុស្តិ៍ទំនប់ទឹកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈដែលពួកគេធ្វើសកម្មភាពលួចមូ៉តូមា៉កហ្វីណូ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥២Eoតាមបណ្តោយផ្លូវលេខ៤០២ក្រុម១៥ ភូមិ៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ស្រាប់តែឃើញជនសង្ស័យ កំពុងជិះមូ៉តូមា៉កហ្វីណូ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY.1898 ដោយមានការសង្ស័យ ក៏ត្រូវកម្លាំងសមត្ថកិច្ច ក៏បានហៅអោយឈប់រួច ឃាត់ខ្លួនត្រួតពិនិត្យនិងរកឃើញមានដែកកាច់មួយចំនួនផងដែរ និងទួរសព្ទ័៣គ្រឿងរួច និងស្លាកលេខមួយ ។

ជនសង្ស័យ ឈ្មោះ សាំង ផល្លា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាដក និងឈ្មោះ សួស រា៉វីត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image1 image2 image3


ចែករំលែក៖