ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសកម្មភាពគាស់សោទ្វារផ្ទះត្រូវម្ចាស់គេទាន់ចាប់ក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះនឹងបក្ខពួកបានធ្វើសកម្មភាពគាស់សោទ្វារផ្ទះប្រជាពលរដ្ឋបំណងលួចម៉ូតូ តែត្រូវជនរងគ្រោះភ្ញាក់ទាន់ចាប់បានម្នាក់យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រហែល២១និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ក្រុមទី០៩ ភូមិ៣ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះហុង ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលខណ្ឌទួលគោក មានទីលំ នៅផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ក្រុមទី០៩ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ(សំភារ:បាត់បង់គ្មាន)។

ជនសង្ស័យ: ឈ្មោះឈិន សុភី ហៅអាខ្មៅ ; អាភីក្រញ៉ាញ់ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរប រមិនពិប្រាក មាន ទីលំនៅមិនពិតប្រាកដស្នាក់នៅចល័ត ។

វត្ថុតាងដែលចាប់យកមាន: កូនសោរចំនួន១០, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកNokiaអិន ចុចពិលពណ៌សគ្មានសុីមខូច០១គ្រឿងនិងម៉ាកHiya ពណ៌ខៀវ ០១ គ្រឿងទៀត)។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនស ង្ស័យមានគ្នា០២នាក់បានចេញមកពីជួបមិត្តស្រីលក់កាហ្វេនៅហាងម្តុំគល់ស្ពានស្ទឹងមានជ័យ រួចនាំគ្នាមកធ្វើសកម្មភាពឆ្កឹះសោផ្ទះរបស់ជនរងគ្រោះក្នុងគោលបំណងចូលលួចម៉ូតូ ប៉ុន្តែនៅពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានជនរងគ្រោះភ្ញាក់ពីដេកចេញមកទាន់ ក៏ឃាត់ខ្លួនបាន០១នាក់ជាក់ស្តែង និងម្នាក់ទៀតរត់គេចខ្លួនបាត់ នាំយកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕ ស ដារ៉ា

img_2401 img_2402 img_2404


ចែករំលែក៖